ឆ្នាំ២០១៨ផ្នែកជលផលវៀតណាមខិតខំប្រឹងទទួលបានទំហំពាណិជ្ជកម្មនាំចេញចំនួន៩ពាន់លានដុល្លាអាមេរិក

(VOVWORLD) -ឆ្នាំ២០១៨ ផ្នែកជលផលវៀត ណាម បន្តពង្រីកនូវប្រៀបខ្លាំងពីមុខសញ្ញាចិញ្ចឹមគឺ បង្កងនិងត្រីប្រា ក្នុងនោះផ្តល់អាទិ ភាពសម្រាប់រូបសណ្ឋានចិញ្ចឹមជលផលបច្ចេកវិទ្យា ខ្ពស់ ដើម្បីឈានដល់គោលដៅទទួលបាន៩ពាន់លានដុល្លាអាមេរិកសម្រាប់ការនាំ ចេញជលផលក្នុងឆ្នាំ២០១៨នេះ។ 
ឆ្នាំ២០១៨ផ្នែកជលផលវៀតណាមខិតខំប្រឹងទទួលបានទំហំពាណិជ្ជកម្មនាំចេញចំនួន៩ពាន់លានដុល្លាអាមេរិក - ảnh 1 ទិដ្ឋភាពនៃសន្និសីទ 

អនុរដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមលោក Vu Van Tam បានឲ្យដឹងថា ដើម្បីសម្រេចបានគោលដៅទទួលបានទំហំ ពាណិជ្ជកម្មនាំចេញគឺ៩ពាន់លានដុល្លាអាមេរិកនោះ ផ្នែកជលផលគប្បីបង្កើនការវិនិ យោគចិញ្ចឹមនិងច្នៃប្រឌិតផលិតផលបង្កងនិងត្រីប្រា តាម ទិសបច្ចេកវិទ្យាខ្ពស់ អនុវត្ត សេចក្តីណែនាំប្រតិបត្តិច្បាប់ជលផលដែលទើបនឹងបានរដ្ឋសភាអនុម័តក្នុងឆ្នាំ២០១៧ និងជួយប្រជាជនភាគកណ្តាល ជំនះពុះពារផលវិបាកដោយគ្រោះធម្មជាតិបណ្តាលឡើង ដើម្បីស្ថិរភាពផលិតកម្មនិងជីវភាពប្រចាំថ្ងៃ៖

        “លើវិស័យធ្វើអាជីវកម្មនោះ គឺត្រូវត្រួតពិនិត្យអំពីលទ្ធភាពធ្វើអាជីវកម្ម បំពេញ តម្រូវការអំពីគុណភាពនិងមានប្រភពច្បាស់លាស់ ដើម្បីឆ្លើយតបនឹងតម្រូវការស្តីពីការ ប្រឆាំងនេសាទខុសច្បាប់។ លើវិស័យចិញ្ចឹម គឺត្រូវជម្រុញការអនុវត្តបច្ចេកវិទ្យាជឿន លឿន បង្កើនការចិញ្ចឹមបង្កងឧស្សហកម្មបច្ចេកវិទ្យាខ្ពស់សំដៅឆ្លើយតបនឹងតម្រូវការ សុវត្ថភាពម្ហូបអាហាផងដេរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ