ឆ្នាំ២០១៩ជាឆ្នាំអភិវឌ្ឍយ៉ាងស្វាហាប់នៃទំនាក់ទំនងពាណិជ្ជកម្មវៀតណាម-សហរដ្ឋអាមេរិក

(VOVWORLD) - ក្នុងឆ្នាំ២០១៩សកម្មភាពនាំចេញនាំចូលរវាងវៀតណាមនិងអាមេរិកបាន អភិវឌ្ឍយ៉ាងខ្លាំងក្លា ដោយទំហំនាំចេញនាំចូលសរុបសម្រេចបាន៦៨,៨ ពាន់លានដុល្លាអាមេរិក កើនជាង២៤%។

ឆ្នាំ២០១៩ជាឆ្នាំអភិវឌ្ឍយ៉ាងស្វាហាប់នៃទំនាក់ទំនងពាណិជ្ជកម្មរវាងវៀតណាមនិងសហរដ្ឋ អាមេរិក រួមចំណែកគួរអោយកត់សម្គាល់ក្នុងការ ជំរុញទំនាក់ទំនងទ្វេភាគី។ ឆ្លើយសម្ភាសន៍របស់អ្នកយកព័ត៌មាន VOV ទីប្រឹក្សាបេសកកម្មពាណិជ្ជកម្មវៀតណាមប្រចាំអាមេរិកលោក Bui Huy Son បានវាយ តម្លៃថា៖

        “ដំបូងឡើយ ការងារផ្លាស់ប្ដូរគោលនយោបាយ កិច្ចសន្ទនារវាងស្ថាប័ន រដ្ឋាភិបាលនៃប្រទេសទាំងពីរត្រូវបានរក្សានិងអភិវឌ្ឍគ្រប់ជ្រុងជ្រោយ ជា ពិសេសគឺក្របខ័ណ្ឌសហប្រតិបតិ្តការរួមស្ដីពីការវិនិយោគ (TIFA) រវាងវៀត ណាមនិងសហរដ្ឋអាមេរិក។ ដោយឈរលើមូលដ្ឋាននោះ យើងបានកសាង ផែនការធ្វើសកម្មភាពគ្រប់ជ្រុងជ្រោយជាលើកដំបូង ដើម្បីអភិវឌ្ឍទំនាក់ ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរប្រកបដោយតុល្យភាពនិងចីរភាព។ ទីពីរគឺ នាពេលកន្លងទៅអាមេរិកបានទទួលស្គាល់ប្រព័ន្ធត្រួតពិនិត្យគុណ ភាពនៃត្រីរអិលវៀតណាម ហើយអនុវត្តកម្មវិធីឃ្លាំមើលត្រីរអិលដោយត្រួត ពិនិត្យបទបញ្ជាទិញ១០០%របស់វៀតណាម។ ចំណុចលេចធ្លោទីបីនោះគឺ ក្នុងឆ្នាំ២០១៩សកម្មភាពនាំចេញនាំចូលរវាងវៀតណាមនិងអាមេរិកបាន អភិវឌ្ឍយ៉ាងខ្លាំងក្លា ដោយទំហំនាំចេញនាំចូលសរុបសម្រេចបាន៦៨,៨ ពាន់លានដុល្លាអាមេរិក កើនជាង២៤%”។

        លោកទីប្រឹក្សា Bui Huy Son ក៏បានចាត់ទុកថា ទំនាក់ទំនងពាណិ ជ្ជកម្មរវាងវៀតណាមនិងអាមេរិកមានយថាទស្សន៍អភិវឌ្ឍជាច្រើនក្នុងឆ្នាំ ២០២០ ដោយសារនេះជាឆ្នាំដែលប្រទេសទាំងពីររំលឹកខួបលើកទី២៥ឆ្នាំ ទិវាស្ដារប្រក្រតីភាពទំនាក់ទំនងទ្វេភាគីឡើងវិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ