ឆ្ពោះទៅរកកំណើនពាណិជ្ជកម្មវៀតណាម - នូវែលសេឡង់

(VOVWORLD) - ភាគីទាំងពីរបានពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យពាណិជ្ជកម្ម វិនិយោគ កសិកម្ម អប់រំ បណ្តុះបណ្តាល ទេសចរណ៍ អាកាសចរណ៍ និងពលកម្ម។
ឆ្ពោះទៅរកកំណើនពាណិជ្ជកម្មវៀតណាម - នូវែលសេឡង់ - ảnh 1 អនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមលោក Tran Quoc Khanh (រូបថត៖ TTXVN)

សម័យប្រជុំលើកទី ៧ នៃគណៈកម្មាធិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មចម្រុះវៀតណាម - នូវែលសេឡង់ (JTEC) ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី ២៣ ខែតុលា នៅទីក្រុងហាណូយតាមអនឡាញ អនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមលោក Tran Quoc Khanh និងអនុរដ្ឋមន្រ្តី ការបរទេសនិងពាណិជ្ជកម្មនូវែលសេឡង់លោក Vangelis Vitalis បានធ្វើជាសហប្រធានកិច្ចប្រជុំនេះ។ នៅក្នុងជំនួបនេះភាគីទាំងពីរបានពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យពាណិជ្ជកម្ម វិនិយោគ កសិកម្ម អប់រំ បណ្តុះបណ្តាល ទេសចរណ៍ អាកាសចរណ៍ និងពលកម្ម។ ភាគីទាំងពីរបានឯកភាពគ្នាបន្ត ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យពាណិជ្ជកម្ម វិនិយោគ និងសេដ្ឋកិច្ច រួមមានការចរចាពាណិជ្ជកម្មពហុវិស័យ កសិកម្ម និងធ្វើអាជីវកម្មកសិផលជាដើមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ