ឆ្ពោះទៅសហគមន៍អាស៊ាន២០១៥-ទស្សនៈរបស់ប្រទេសជាសមាជិក

ឆ្ពោះទៅសហគមន៍អាស៊ាន២០១៥-ទស្សនៈរបស់ប្រទេសជាសមាជិក - ảnh 1


(VOVworld) – “ឆ្ពោះទៅសហគមន៍អាស៊ាន២០១៥-ទស្សនៈរបស់ប្រទេសជា
សមាជិក” ជាប្រធានបទនៃជំនួបចរចារដោយក្រសួងការបរទេសវៀតណាម
និងកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជតិ (UNDP) សហការរៀបចំឡើង
នាព្រឹកថ្ងៃទី៨ មករានៅរដ្ឋធានីហាណូយ។ព្រឹត្តិការណ៍នេះមានការចូលរួមរបស់
ឯកអគ្គរដ្ឋទូត តំណាងស្ថានទូតបណ្ដាប្រទេសអាស៊ានទាំងឡាប្រចាំនៅហាណូយ
តំណាងក្រសួងការបរទេសនិងក្រសួង ស្ថាប័នទាក់ទិននានា និងស្ថាប័នសារ
ព័ត៏មានវៀតណាមផ្សេងៗទៀតផងដែរ។នៅទីនេះ បណ្ដាតំណាងបានផ្លស់ប្ដូរ
មតិអំពីការត្រៀមរៀបចំរបស់ប្រទេសអាស៊ានឆ្ពោះទៅការកសាងសហគមន៍
អាស៊ាននាឆ្នាំ២០១៥ ក៏ដូចជាវិធានការសារព័ត៏មានសំដៅបង្កើនព័ត៏មានសំរាប់
ប្រជាពលរដ្ឋអំពីអាស៊ាននិងសហគមន៍អាស៊ាន។

ឆ្ពោះទៅសហគមន៍អាស៊ាន២០១៥-ទស្សនៈរបស់ប្រទេសជាសមាជិក - ảnh 2
ទិដ្ឋភាពនៃជំនួបចរចារនេះ

ស្ដីពីការងារត្រៀមរៀបចំរបស់វៀតណាមសំរាប់ការចាប់បដិសន្ធិនៃសហគមន៍
អាស៊ាន លោក Nguyen Vu Tu ប្រធានក្រុមមន្ត្រីជាន់ខ្ពស់អាស៊ាននៃវៀតណាម
បានឲ្យដឹងថា៖
“លើវិស័យនយោបាយសន្តិសុខ វៀតណាមបានមានឯកសារកំណត់ជាច្រើន។
យើងក៏មានការបញ្ជាណែនាំរបស់នាយករដ្ឋមន្រ្តីទាក់ទិនដល់ការប្រយុទ្ធប្រឆាំង
លទ្ធិភេរវកម្ម ស្វែងរកជួយសង្គ្រោះ ជាដើម។លើវិស័យសេដ្ឋកិច្ច វៀតណាម
សន្យាកាត់បន្ថយពន្ធនិងជំរុញការធ្វើសេរីភាវូបនីយកម្មទីផ្សារ។លើវិស័យ
វប្បធម៌សង្គម ក្នុងកម្មវិធីចំនួន១៦ដែលនាយករដ្ឋមន្រ្តីអនុម័ត មានគំរោងការណ៍
ចំនួន៤៥ក្នុងចំណោមគំរោង ការណ៍ទាំង៦៦គប្បីអនុវត្តដើម្បីធ្វើសមាហរណកម្ម
ទៅក្នុងអាស៊ាន”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ