ឆ្លៀតយកប្រកបដោយប្រសិទ្ធភាពរាល់ឱកាសនៃបដិវត្តឧស្សាហកម្មលើកទី ៤

(VOVWORLD) - កម្មវិធី “បង្កើនការចូលរួមស្មើភាពគ្នារបស់ស្ត្រីក្នុងតួនាទីដឹកនាំនិងការគ្រប់គ្រងនៅគ្រប់កម្រិតនៃការរៀបចំគោលនយោបាយសម្រាប់ដំណាក់កាល ២០២១ - ២០៣០” មានគោលបំណងឈានដល់សម្រចបាន ៦០% នៅឆ្នាំ ២០២៥ និង ៧៥% នៅឆ្នាំ ២០៣០ នៃស្ថាប័នគ្រប់គ្រងរដ្ឋ និងអាជ្ញាធរតំបន់គ្រប់លំដាប់ថ្នាក់ដឹកនាំដោយស្ត្រី។ 
ឆ្លៀតយកប្រកបដោយប្រសិទ្ធភាពរាល់ឱកាសនៃបដិវត្តឧស្សាហកម្មលើកទី ៤ - ảnh 1រូបថត៖ baochinhphu.vn

លោកនាយករដ្ឋមន្រ្តី រដ្ឋាភិបាល វៀតណាមទើបចេញឯកសារមួយចំនួន ស្តីពីយុទ្ធសាស្ត្រជាតិសម្រាប់បដិវត្តឧស្សាហកម្មលើកទី ៤ ដល់ឆ្នាំ ២០៣០ និងបានអនុម័តលើកម្មវិធី “បង្កើនការចូលរួមស្មើភាពគ្នារបស់ស្ត្រីក្នុងតួនាទីដឹកនាំ និងការគ្រប់គ្រងនៅគ្រប់កម្រិត នៃការរៀបចំ គោលនយោបាយ សម្រាប់ដំណាក់កាល ២០២១ - ២០៣០”។

ទាក់ទងនឹងយុទ្ធសាស្ត្រជាតិ ស្តីពីបដិវត្តឧស្សាហកម្មលើកទី ៤ ដល់ឆ្នាំ ២០៣០ គោលដៅគឺត្រូវឆ្លៀតយកប្រកបដោយប្រសិទ្ធភាពពីឱកាសនៃបដិវត្តឧស្សាហកម្មទី ៤ និងប្រើប្រាស់ដោយម្ចាស់ការបច្ចេកវិទ្យាថ្មីៗក្នុងវិស័យសេដ្ឋកិច្ចសង្គម។ ជាពិសេស បង្កើតបច្ចេកវិទ្យាថ្មីៗ ដើម្បីជំរុញដំណើរការផ្លាស់ប្តូរថ្មីរូបសណ្ឋានកំណើន  ក៏ដូចជា រៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ ដោយផ្សារភ្ជាប់ជាមួយនឹងការអនុវត្តចំណុចលោតផ្លោះយុទ្ធសាស្ត្រនិងទំនើបកម្មជាតិ រួមទាំងអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលយ៉ាងខ្លាំងទៀត ផង។

កម្មវិធី “បង្កើនការចូលរួមស្មើភាពគ្នារបស់ស្ត្រីក្នុងតួនាទីដឹកនាំនិងការគ្រប់គ្រងនៅគ្រប់កម្រិតនៃការរៀបចំគោលនយោបាយសម្រាប់ដំណាក់កាល ២០២១ - ២០៣០” មានគោលបំណងឈានដល់សម្រចបាន ៦០% នៅឆ្នាំ ២០២៥ និង ៧៥% នៅឆ្នាំ ២០៣០ នៃស្ថាប័នគ្រប់គ្រងរដ្ឋ និងអាជ្ញាធរតំបន់គ្រប់លំដាប់ថ្នាក់ដឹកនាំដោយស្ត្រី។ ដើម្បីសម្រេចបានគោលដៅដែលបានដាក់ចេញនោះ ដំណោះស្រាយគឺត្រូវបំពេញយ៉ាងល្អឥតខ្ចោះនូវគោលនយោបាយនិងច្បាប់ ហើយលើកកម្ពស់ការអនុវត្តគោលនយោបាយ ច្បាប់ស្តីពីកម្មាភិ បាលជាស្ត្រី ជាពិសេស លើកកម្ពស់ការយល់ដឹងអំពីសមភាពយេនឌ័រ តួនាទីនិងសក្តានុពលរបស់ស្ត្រីនៅក្នុងយុគសម័យថ្មី។ ជាងនេះទៅទៀត ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិអំពីការចូលរួមស្មើភាពគ្នារបស់ស្ត្រីក្នុងតួនាទីដឹកនាំនិងគ្រប់គ្រង តាមរយៈកាផ្លាស់ប្តូរ បទពិសោធន៍ពីគ្នាទៅវិញទៅមកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ