ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់

(VOVWORLD) - ក្នុងសប្ដាហ៍កន្លងទៅគណៈកម្មការផ្សាយជាភាសារបរទេសនៃវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រ  អ៊ីម៉ែល ចំនួន ៣៩៤ ដែលក្នុងនោះកម្មវិធីផ្សាយជាភាសាខ្មែរទទួលបានសំបុត្រចំនួន ១២។ តាងនាមកម្មវិធី យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះអស់ពីដួងចិត្តជូនចំពោះមិត្តអ្នកស្តាប់ទាំងអស់ ដែលបានបញ្ចេញមតិយោបល់ និងចែករំលែកពីអារម្មណ៍របស់ខ្លួនប្រកបដោយមានខ្លឹមសារនិងការយល់ដឹងដ៏សម្បូរបែបនូវព័ត៌មានអំពីប្រទេសជាតិ និងប្រជាជនវៀតណាម។
ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ - ảnh 1ភូមិបុរាណ Cu Da ឃុំ Cu Khe ស្រុក Thanh Oai ទីក្រុងហាណូយ

ក្នុងសប្ដាហ៍កន្លងទៅ កម្មវិធីទទួលួលបានមតិយល់ចែករំលែកជាច្រើនរបស់មិត្តអ្នកស្ដាប់ ក្នុងសំបុត្រផ្ញើមកកម្មវិធី មិត្តអ្នកស្តាប់ រតនៈ ហួន និស្សិតកម្ពុជានៅសកលវិទ្យាល័យសេដ្ឋកិច្ចជាតិបានចែករំលែកចំណាប់អារម្មណ៍ចំពោះជំនួបកំពូលរវាងបក្សកុម្មុយនិស្តវៀតណាម និងគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយអគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong និងប្រធានគណបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេច ហ៊ុន សែន ដែលបានប្រព្រឹត្តិទៅនៅទីក្រុងហាណូយថា៖“នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់ ដើម្បីពង្រឹងថែមទៀតទំនាក់ទំនងភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រឹងមាំយូរអង្វែងរវាងបក្ស រដ្ឋ និងប្រជាជនវៀតណាម និងកម្ពុជា”។ ក្នុងពេលនោះ មិត្តអ្នកស្តាប់ អ៊ុយ សំបៀត មកពីកម្ពុជាបានចែករំលែកថា៖ “ខ្ញុំពិតជារំភើបចិត្តណាស់ នៅពេលដែលវៀតណាមបានប្រកាសជួយឧបត្ថម្ភទួរគី និងស៊ីរីទឹកប្រាក់ចំនួន ១០ ម៉ឺនដុល្លារអាមេរិកសម្រាប់ប្រទេសនីមួយៗ ដើម្បីជំនះពុះពារលើផលវិបាកនៃការរញ្ជួយដី ហើយវៀតណាមក៏បានចាត់បញ្ជូនគណៈប្រតិភូចំនួន ២ ក្រុម ទៅបំពេញបេសកកម្មជួយសង្គ្រោះមនុស្សធម៌។ នេះគឺជាសក្ខីភាពសម្រាប់ទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ និងការជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាករបស់សហគមន៍អន្តរជាតិផងដែរ។

ជាបន្តទៅនេះ សូមអញ្ជើញប្រិយមិត្តទៅទស្សនាគោលដៅមួយនៅវៀតណាម នោះគឺ ភូមិបុរាណ Cu Da ឃុំ Cu Khe ស្រុក Thanh Oai ទីក្រុងហាណូយ។ នេះក៏ជាគោលដៅដែលមិត្តអ្នកស្ដាប់ស្រីនៀងមកពីកម្ពុជាមានបំណងចង់ស្វែងយល់ផងដែរ។

ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ - ảnh 2ភូមិបុរាណ Cu Da ឃុំ Cu Khe ស្រុក Thanh Oai ទីក្រុងហាណូយ

ប្រិយមិត្តជាទីមេត្រី។ ប្រសិនបើ ភូមិបុរាណ Duong Lam ល្បីឈ្មោះដោយសារស្ថាបត្យកម្មផ្ទះបែបជនបទ “បីល្វែង ពីរបន្ទុំចែង” ធ្វើពីថ្មបាយក្រៀមនៅតំបន់ជិតជ្រលងភ្នំនោះ ភូមិ Cu Da ឃុំ Cu Khe ស្រុក Thanh Oai ទីក្រុងហាណូយមានរចនាបថភូមិរបរជាយទីក្រុង មាត់ទន្លេគំរូបែបស្ថាបត្យកម្មបារាំង លាយនឹងស្ថាបត្យកម្មផ្ទះបុរាណប្រពៃណីវៀតណាម។ នៅសម័យកាលរុងរឿង ភូមិ Cu Da មានផ្ទះបុរាណរាប់រយខ្នង។ តែឥឡូវ នៅរក្សាបានផ្ទះត្រឹមតែ ៥០ខ្ន ង ដែលមានអាយុកាលរាប់រយឆ្នាំ តាមស្ថាបត្យកម្មពិសេសប្លែកប៉ុណ្ណោះ។ ជាមួយនឹងរចនាផ្ទះពីរជាន់ មានបន្ទុំចែង របៀង តាមលក្ខណៈលោកខាងលិច ប៉ុន្តែផ្ទះជាច្រើននៅក្នុងភូមិមានដំបូលផ្ទះកោងឡើង ប្រៀបប្រដូចជាដំបូលសាលាភូមិអញ្ជឹង។ ក្រៅពីប្រព័ន្ធ “ផ្ទះបារាំង” ដូចជាការហៅនៅទីនេះ អ្នកភូមិ Cu Da ទោះបីមានកេរ្តិ៍ឈ្មោះ មានទ្រព្តសម្បត្តិស្តុកស្តម្ភ នៅតែរក្សាបានផ្ទះបីល្វែង ធ្វើដោយឈើប្រក់ក្បឿង ទីធ្លាក្រាលថ្ម។ ក្នុងភូមិនៅរក្សារបានផ្លូវក្រាលថ្ម ច្រកចូលមានខ្លោងទ្វារ។ ចាស់ភូមិ Cu Da ជាច្រើនរូបបានរៀបរាប់ថាមុននេះ ឱ្យតែដល់ម៉ោង៨យប់ ខ្លោងទ្វារនឹងបានបិទខ្ទប់។ នាគ្រានេះ ប្រធានក្រុមប្តូរវេនដើរល្បាត ដើម្បីរក្សាសណ្តាប់ធ្នាប់ បង្ការចោរប្លន់។ សម័យអតីតកាល ភូមិ Cu Da ជាតំបន់ដីបញ្ញវន្ត តំបន់ដីលាភ។ អ្នកជោគជ័យ អ្នករៀនពូកែ ក៏បានជួយឱ្យភូមិក្លាយទៅជាភូមិមួយ ប្រសូតបញ្ញវន្តអ្នកប្រាជ្ញជូនទឹកដី។ រហូតដល់សព្វថ្ងៃ ប្រពៃណីចូលចិត្តរៀនសូត្ររបស់ប្អូនៗនៅភូមិ Cu Da នៅតែរក្សាបានតម្លៃជានិរន្តអត្ថិភាពនៅក្នុងគ្រួសារនីមួយៗ។

មិត្តអ្នកស្តាប់ជាទីមេត្រី! នាទីប្រអប់សំបុត្ររបស់យើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ។ រាល់សំបុត្រ មតិ ឬសំណួររបស់អស់លោកអ្នក សូមផ្ញើរមកកាន់អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ ៤៥ វិថី Ba Trieu រដ្ឋធានីហាណូយ ឬ Email៖ vov5khmer@gmail.com។ លោកអ្នកនាងអាចទាក់ទងជាមួយយើងខ្ញុំតាមរយៈទំព័រវែបសាយ Www.vovworld.vn ផងដែរ។ នាទីប្រអប់ សំបុត្រមិត្តអ្នកស្ដាប់សូមបញ្ចប់នៅត្រឹមនេះ។ សូមជួបអស់លោក អ្នកនាងនាសប្ដាហ៍ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ