ជាការសងសឹក កាណាដាដាក់ពន្ធលើទំនិញអាមេរិក
(VOVWORLD) - ប្រទេសកាណាដាបានប្រកាសដាក់ពន្ធលើទំនិញអាមេរិកជាការសងសឹក ក្នុងតម្លៃ ២៩,៨ ពាន់លាន CAD (២០,៦ ពាន់លានដុល្លារអាមេរិក) ចាប់ពីថ្ងៃព្រហស្បតិ៍ទី ១៤ ខែមីនា។
វិធានការសងសឹករបស់កាណាដាអនុវត្តចំពោះទំនិញនាំចូលពីសហរដ្ឋអាមេរិកដូចជា៖ដែកថែប អាលុយមីញ៉ូមនិងទំនិញផ្សេងៗទៀត។ លោក Dominic LeBlanc រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុកាណាដាបានឲ្យដឹងថា៖ "ខ្ញុំសូមប្រកាសថា រដ្ឋាភិបាលកាណាដានឹងដាក់ឱ្យដំណើរការ នៅវេលាម៉ោង ០០៖០១នាទី ព្រឹកនៅថ្ងៃទី ១៣ ខែមីនាឆ្នាំ ២០២៥ នូវការយកពន្ធ ២៥% លើទំនិញនាំចូលពីសហរដ្ឋអាមេរិកដែលមានតម្លៃ ២៩,៨ ពាន់លាន CAD បន្ថែមទៀត រួមទាំងផលិតផលដែកថែបដែលមានតម្លៃ ១២,៦ ពាន់លាន CAD និងផលិតផលអាលុយមីញ៉ូមដែលមានតម្លៃ ៣ ពាន់លាន CAD ក៏ដូចជាការនាំចូលបន្ថែម ១៤,២ ពាន់លានដុល្លារអាមេរិក។ បញ្ជីផលិតផលបន្ថែមដែលរងផលប៉ះពាល់ដោយពន្ធសងសឹករួមមានកុំព្យូទ័រ ឧបករណ៍កីឡា និងផលិតផលដែកស្មិត។ ពន្ធទាំងនេះគឺជាការឆ្លើយតបទៅនឹងពន្ធរបស់សហរដ្ឋអាមេរិកដែលត្រូវបានអនុវត្តន៍ចាប់ពីថ្ងៃទី ៤ ខែមីនា”។
បន្ទះដែកថែបក្នុងរោងចក្រផលិតនៅខេត្ត Ontario ប្រទេសកាណាដា។ រូបថត៖ Reuters/VNA |
មុននោះ កាលពីថ្ងៃទី ១១ ខែមីនា ប្រធានាធិបតីអាមេរិក លោក Donald Trump បានបញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ដំឡើងពន្ធនាំចូលទ្វេដងលើអាលុយមីញ៉ូមនិងដែកថែបរបស់កាណាដាឡើងដល់ ៥០% ដើម្បីឆ្លើយតបទៅនឹងការដាក់ពន្ធ ២៥% លើអគ្គិសនីដែលនាំចេញទៅសហរដ្ឋអាមេរិក របស់ខេត្ត Ontario ចាប់ពីថ្ងៃទី ១០ ខែមីនា។ ទោះជាយ៉ាងណាក៏ដោយ ប៉ុន្មានម៉ោងក្រោយមក សេចក្តីសម្រេចនេះត្រូវបានលុបចោល នៅពេលដែលប្រមុខខេត្ត Ontario បានឲ្យដឹងថា នឹងផ្អាក់ការឡើងថ្លៃអគ្គិសនី៕