ជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩ បានបញ្ជាក់ពីស្មារតី និងភាពក្លាហានរបស់វៀតណាម

(VOVWORLD) - សន្និសីទនេះត្រូវបានធ្វើឡើងតាមប្រព័ន្ធអ៊ីនធឺណិតតភ្ជាប់បណ្តាញពីទីស្នាក់ការរដ្ឋាភិបាលជាមួយខេត្ត ក្រុងចំណុះមជ្ឈឹម ចំនួន ៦៣។

ជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩ បានបញ្ជាក់ពីស្មារតី និងភាពក្លាហានរបស់វៀតណាម - ảnh 1ទិដ្ឋភាពទូទៅនៃសន្និសីទបូកសរុបការងារបង្ការ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ (រូបថត៖ VOV)

នាព្រឹកថ្ងៃទី ២៩ ខែតុលា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ប្រធានគណៈកម្មាធិការដឹកនាំថ្នាក់ជាតិសម្រាប់ការបង្ការ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ (គណៈកម្មាធិការដឹកនាំ) បានអញ្ជើញជាអធិបតីក្នុងសន្និសីទ បូកសរុបការងារបង្ការ និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតជំងឺកូវីដ-១៩។ សន្និសីទនេះត្រូវបានធ្វើឡើងតាមប្រព័ន្ធអ៊ីនធឺណិតតភ្ជាប់បណ្តាញពីទីស្នាក់ការរដ្ឋាភិបាលជាមួយខេត្ត ក្រុងចំណុះមជ្ឈឹម ចំនួន ៦៣។

ជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩ បានបញ្ជាក់ពីស្មារតី និងភាពក្លាហានរបស់វៀតណាម - ảnh 2នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញថ្លែងក្នុងកម្មវិធី (រូបថត៖ VOV)

ថ្លែងមតិក្នុងសន្និសីទ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអះអាងថា៖ “ជោគជ័យនៃការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩ ជាថ្មីម្តងទៀតបានបញ្ជាក់ពីស្មារតីវៀតណាម មានន័យថា ស្មារតីវៀតណាមមិនថយក្រោយក្នុងការប្រឈមមុខនឹងការលំបាក និងបញ្ហាប្រឈមនានា សម្ពាធកាន់តែច្រើន ខិតខំប្រឹងប្រែងកាន់តែច្រើន។ ក្នុងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋ ខ្ញុំសូមកោតសរសើរចំពោះគណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ អាជ្ញាធរមូលដ្ឋាន និងគណៈកម្មាធិការដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានលើកតម្កើងស្មារតីទទួលខុសត្រូវ និងបំពេញភារកិច្ចរបស់ខ្លួនចំពោះមុខបក្ស និងរដ្ឋ ជាពិសេសកងកម្លាំងជួរមុខ កងកម្លាំងពេទ្យ កងទ័ព នគរបាល   និងកងកម្លាំងផ្សេងទៀតបានចូលរួមចំណែកក្នុងការយកឈ្នះលើជំងឺកូវីដ-១៩”។

លោកនាយករដ្ឋមន្ត្រីបានស្នើដល់វិស័យសុខាភិបាល បង្កើនការវិនិយោគក្នុងការអភិវឌ្ឍប្រព័ន្ធការពារសុខភាព ការថែទាំសុខភាពមូលដ្ឋាន លើកកំពស់សមត្ថភាពថែទាំ និងការពារសុខភាពប្រជាពលរដ្ឋ ហើយបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺប្រកបដោយប្រសិទ្ធភាពនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ