ជោគជ័យនៃសន្និសីទផ្សាយសម្លេងទ្វីបអាស៊ី២០១៣

ជោគជ័យនៃសន្និសីទផ្សាយសម្លេងទ្វីបអាស៊ី២០១៣ - ảnh 1
សន្និសីទផ្សាយសម្លេងទ្វីបអាស៊ី ២០១៣ ( Radio Asia 2013)

(VOV)_ សន្និសីទផ្សាយសម្លេងទ្វីបអាស៊ី ២០១៣ ( Radio Asia 2013) ត្រូវបាន
បញ្ចប់  នារសៀលថ្ងទី ៣១ កក្កដា ក្រោយរយះពេល៣ថ្ងៃប្រជុំ និងពិភាក្សាអំពីខ្លឹម សារជាច្រើន ដែលបានបណ្ដាស្ថានីយ៍ផ្សាយសម្លេងនៅក្នុងតំបន់និងអន្តរជាតិមាន
ការយកចិត្តទុកដាក់។ សន្និសីទនេះត្រូវបានវិទ្យុសម្លេងវៀតណាមត្រៀមរៀបចំ ជាលើកដំបូង បានលៃទុកចំណាប់អារម្មណ៍ដ៍ល្អជាច្រើនរបស់​មិត្តភ័ក្តអន្តរជាតិ។ ថ្លែងមតិនៅសន្និសីទ អគ្គលេខាធិការ ​មជ្ឈមណ្ឌល​ព័ត៍មានសារព័ត៍មាននិងផ្សព្វ ផ្សាយទ្វីបអាស៊ី (A MIC) Martin Hadlow បានអះអាងថា÷​សន្និសីទផ្សាយសម្លេងទ្វីប អាស៊ី ២០១៣ នេះ​បានបញ្ជប់​ប្រកបដោយជោគជ័យ ទន្ទឹមនឹងនោះវាយតំលៃខ្ពស់
ចំពោះការ យកចិត្តទុកដាក់របស់រដ្ឋាភិបាលវៀតណាមចំពោះផ្នែកផ្សាយសម្លេង ក៏
ដូចជា ការខំប្រឹងប្រែងរបស់វិទ្យុសម្លេងវៀតណាម ក្នុងការរៀបចំសន្និសីទ។

បទអន្តរាគមន៍ជាច្រើន និងកិច្ចប្រជុំពិភាក្សាចំនួន៩ នៃសន្និសីទ បាននាំមកនូវ
ព័ត៍មានមានប្រយោជន៍ជាច្រើន សំរាប់បណ្ដាស្ថានីយ៍ផ្សាយសម្លេងក្នុង​តំបន់។ សន្និសីទផ្សាយសម្លេងទ្វីបអាស៊ី ២០១៣ក៏គឺជាឱកាស ដើម្បីបណ្ដាអ្នកធ្វើផ្សាយ
សម្លេងវៀតណាមចែករំលែកបទពិសោធន៍ ផ្លាស់ប្តូរ និងរៀនសូត្របទពិសោធន៍
របស់ប្រទេសនានាក្នុងតំបន់ ក៏ដូចជាប្រទេសមានខឿនផ្សាយសម្លេងជឿនលឿន
បំផុតលើពិភពលោក ដូចជា÷​បារាំង អង់គ្លេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ