ជំងឺ Covid-19៖ បម្រែបម្រួលនៃ ជំងឺ Covid-19 នៅលើពិភពលោកបន្តកើនឡើង

(VOVWORLD) - យោងតាមទិន្នន័យដែលប្រម៉ែប្រមូលបានដោយ Bloomberg  បានឲ្យដឹងថា៖ នាព្រឹកថ្ងៃទី ១៩ ខែមីនា ករណីឆ្លង Covid-19 នៅអឺរ៉ុបសរុប មានចំនួនសរុបជាង ៨៥ ០០០ នាក់ ពោលគឺហួសពីតួរលេខ ៨០ ៩០០ ករណី របស់ចិន។ 
ជំងឺ Covid-19៖ បម្រែបម្រួលនៃ ជំងឺ Covid-19 នៅលើពិភពលោកបន្តកើនឡើង - ảnh 1 បុគ្គលិកពេទ្យបញ្ជូនអ្នកជម្ងឺឆ្លងមេរោគ ទៅរថយន្តសង្គ្រោះបន្ទាន់ (រូបថតៈរ៉យទ័រ)

ដោយមានអ្នកស្លាប់ចំនួន  ៤ ០០០ នាក់ ពោលគឺករណីស្លាប់នៅអឺរ៉ុបបានកើនលើសករណីស្លាប់ចំនួន ៣២០០ នាក់នៅចិន ដែលក្នុងនោះ អ៊ីតាលីមានចំនួនអ្នកស្លាប់ច្រើនបំផុត ពោលគឺ ២ ៩៧៨ នាក់។ គួរយកចិត្តទុកដាក់ថា នាថ្ងៃតី ១៨ ខែមិនា អ៊ីតាលីបានកត់សម្គាល់ករណីស្លាប់ចំនួន៤៧៥ នាក់។

នៅអ៊ឺរ៉ុប សាលារៀនត្រូវបានបិទទ្វារ សកម្មភាពធ្វើអាជីវកម្មដែលមិនចាំបាច់ដូចជារោងកុន ហាត់កាយសម្ព័ន្ធ Bar និង ភោជនីយដ្ឋានក៏ត្រូវបានបិទទ្វារផងដែរ។ ខណៈដែលក្រុមហ៊ុននានាបានស្នើ ឱ្យបុគ្គលិកធ្វើការនៅផ្ទះ។

អធិការបតី Angela Merkel បានស្នើឲ្យ ប្រជាជនអាឡឺម៉ង់ គោរពយ៉ាងតឹងរឹងនូវបទប្បញ្ញត្តិបង្ការទប់ស្កាត់ជំងឺរាតត្បាត ហើយហៅជំងឺរាតត្បាត Covid-19 គឺជាបញ្ហាប្រឈមធំបំផុតរបស់ប្រទេស ចាប់តាំងពីសង្គ្រាមលោកលើកទី ២ ។

នៅចក្រភពអង់គ្លេស នាយករដ្ឋមន្រ្តីលោក Boris Johnson បានឲ្យដឹងថា សាលារៀននានានឹងត្រូវបិទទ្វារចាប់ពីថ្ងៃសុក្រ ទី ២០ ខែមីនា។

ប្រធានាធិបតីព័រទុយហ្កាល់លោក Marcelo Rebelo de Sousa បានប្រកាសអាសន្នជាតិ ក្នុងរយៈពេល ១៥ ថ្ងៃ នៅពេលដែលចំនួនករណីឆ្លង Covid-19  បានកើនឡើង ៤៣% ក្នុងមួយថ្ងៃដល់ ៦៤២ នាក់ នាថ្ងៃទី ១៨ ខែមិនា។

ទន្ទឹមនឹងនេះ នៅទ្វីបអាមេរិក សហរដ្ឋអាមេរិក និងកាណាដាក៏បានប្រកាសបិទ ព្រំដែនរួមជាបណ្តោះអាសន្ន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ