ជំងឺកូវីដ១៩នៅតែមានការវិវឌ្ឍដ៏អាក្រក់នៅទួទាំងពិភពលោក

(VOVWORLD) - ក្នុងរយៈពេល២៤ម៉ោងកន្លងទៅ  លើទូទាំងពិភព លោកបានកត់ត្រាអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ៣២៦.៥៣៩នាក់ និងមានអ្នកជំងឺចំនួន៤.៥៦៧នាក់បានស្លាប់ ក្នុងនោះរុស្ស៊ីបានកាត់ត្រាចំនួនករណីឆ្លងជំងឺនិងស្លាប់ច្រើនជាំងគេនៅលើពិភពលោក។

យោងតាមគេហទំព័រស្ថិតិអន្តរជាតិ worldometers.info គិតត្រឹមម៉ោង ១ ថ្ងៃទី ១ ខែវិច្ឆិកា (ម៉ោង UTC ) នៅលើពិភពលោកមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបមាន ២៤៧.៤៤៦.៥០៣នាក់ ក្នុងនោះមានអ្នកជំងឺចំនួន ៥.០១៤.៧៤៨ នាក់បានស្លាប់។ ក្នុងរយៈពេល២៤ម៉ោងកន្លងទៅ  លើទូទាំងពិភពលោកបានកត់ត្រាអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ៣២៦.៥៣៩នាក់ និងមានអ្នកជំងឺចំនួន៤.៥៦៧នាក់បានស្លាប់ ក្នុងនោះរុស្ស៊ីបានកាត់ត្រាចំនួនករណីឆ្លងជំងឺនិងស្លាប់ច្រើនជាំងគេនៅលើពិភពលោក។

ប៉ុន្តែ អាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតដោយសារជំងឺរាតត្បាតកូវីដ ១៩ ដោយមានអ្នកជំងឺសរុបចំនួនជាង ៤៦,៨ លាននាក់ ក្នុងនោះមានករណីស្លាប់ជាង ៧៦៦.២៩៩ នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ