ជំងឺរាតត្បាត COVID-19 ត្រូវបានរកឃើញនិងរីករាលដាលនៅប្រទេសនិងតំបន់ដែនដីចំនួន ៧១នៅលើពិភពលោក

(VOVWORLD) - ក្នុងបរិបទដែលចំនួនអ្នកឆ្លងនិងអ្នកស្លាប់ដោយជំងឺរាតត្បាត Covid-19 កំពុងកើនឡើងយ៉ាងគំហុកនៅលើពិភពលោក អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃទី ២ ខែមីនា បានអំពាវនាវប្រទេសទាំងអស់ ត្រូវរៀបចំបរិក្ខាសុខាភិបាលផ្នែកជំនួយផ្លូវដង្ហើម ដូចជាម៉ាស៊ីនជំនួយដង្ហើម ប្រដាប់ផ្ទុកអុកស៊ីសែន      ជាដើម ដើម្បីព្យាបាលជូនអ្នកជម្ងឺផ្ទុក Covid-19 ដែលមានអាការៈធ្ងន់ធ្ងរផងដែរ។
ជំងឺរាតត្បាត COVID-19 ត្រូវបានរកឃើញនិងរីករាលដាលនៅប្រទេសនិងតំបន់ដែនដីចំនួន ៧១នៅលើពិភពលោក - ảnh 1 ជំងឺរាតត្បាត COVID-19 ត្រូវបានរកឃើញនិងរីករាលដាលនៅប្រទេសនិងតំបន់ដែមដីចំនួន ៧១នៅលើពិភពលោក (រូបថត៖ក្រសួងសុខាភិបាលវៀតណាម)

WHO ក៏សង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការរកឃើញឲ្យបានចាប់រហ័ស ដែលភ្ជាប់ជាមួយការអនុវត្តវិធានការបង្ការនិងគ្រប់គ្រងការរីករាលដាល រួមទាំងផ្តល់សេវាកម្មថែទាំសុខភាពទាន់ពេលវេលា សម្រាប់អ្នកដែលត្រូវបានឆ្លងជម្ងឺមានអាការៈស្រាល ការជួយឧបត្ថម្ភជាអតិបរមាសម្រាប់មនុស្សដែលមានជំងឺធ្ងន់ធ្ងរផងដែរ។ គិតត្រឹមដល់ថ្ងៃទី ២ ខែមីនា តំបន់ចំនួន ១៨ នៅប្រទេសចិនដីគោក បានបង្ទាបកំរិតទប់ទល់ជាបន្ទាន់ទៅនឹងការរីករាលដាលនៃជំងឺរាតត្បាត Covid-19  ហើយមន្ត្រីមូលដ្ឋាន បានបន្ធូរបន្ថយការដាក់កំហិតលើការធ្វើដំណើរនៅពេលដែលករណីឆ្លងថ្មីនៃជំងឺ Covid-19  ត្រូវបានថយចុះយ៉ាងខ្លាំង ហើយនាពេលបច្ចុប្បន្ននេះគឺជាកំរិតទាបបំផុតក្នុងរយៈពេលមួយខែកន្លងមក។

ទន្ទឹមនឹងនេះ ស្ថានភាពនៃជំងឺរាតត្បាតនេះនៅប្រទេសកូរ៉េខាងត្បូងនៅតែមានការវិវត្តយ៉ាងស្មុគស្មាញ។ មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺរាតត្បាតរបស់កូរ៉េខាងត្បូង (KCDC) បានឲ្យដឹងថា គិតត្រឹមដល់រសៀលថ្ងៃទី ២ ខែមិនាកូរ៉េខាងត្បូងបានកត់ត្រាអ្នកឆ្លងជំងឺរាតត្បាត Covid-19 សរុបមានចំនួន ៤.៣៣៥ នាក់ ហើយអ្នកស្លាប់មានចំនួន ២៦ នាក់។ ករណីទាំងនេះបានប្រមូលផ្តុំនៅទីក្រុង Daegu និងទីក្រុង Gyeongsang ភាពខាងជើងនៃកូរ៉េខាងត្បូង។

ចំណែកប្រទេសជប៉ុនវិញ ខេត្តទាំងអស់របស់ប្រទេសនេះ សុទ្ធសឹងតែបិទទ្វារសាលារៀនទាំងស្រុងនៅក្នុងថ្ងៃទី ២ ខែមីនា  ពោលគឺក្រោយរយៈពេល ៤ ថ្ងៃ បន្ទាប់ពីនាយករដ្ឋមន្រ្តីជប៉ុនលោក  Abe Shinzo បានស្នើឱ្យសាលារៀនទាំងអស់នៅទូទាំងប្រទេសបិទទ្វារជាបណ្តោះអាសន្ន ដើម្បីការបង្ការជំងឺរាតត្បាត COVID-19  ដោយទប់ស្កាត់មិនឲ្យជំងឺនេះរីករាលដាល់យ៉ាងធំទូលាយថែមទៀតផងដែរ។ ហូតមកដល់ពេលនេះ ជប៉ុនបានកត់សំគាល់នូវអ្នកឆ្លងជំងឺរាតត្បាត COVID-19  ជាង ៩៧៩ នាក់ដែលក្នុងនោះមានអ្នកដំណើរជាង ៧០០ នាក់នៅលើនាវាទេសចរណ៍ Diamond Princess ត្រូវបានដាក់នៅដាច់ឡែកជិតទីក្រុងតូក្យូ។ នៅអ៊ីរ៉ង់ចំនួនអ្នកឆ្លងវីរុស SARS-CoV-2 នៅក្នុងប្រទេសរហូតមកដល់ពេលនេះបានកើនឡើងដល់ជាង ១៥០០ នាក់ហើយអ្នកស្លាប់មានចំនួន ៦៦ នាក់។

នាថ្ងៃទី ២ ខែមីនា តំណាងអង្គការសុខភាពពិភពលោក លោក Robert Blanchard បានឲ្យដឹងថា មានយន្តហោះយោធារបស់អេមីរ៉ាតអារ៉ាប់រួមបានដឹកជញ្ជូនទំនិញជំនួយចំនួន ៧,៥ តោនរួមមានបរិក្ខាសុខាភិបាល ដើម្បីជួយឧបត្ថម្ភដល់បុគ្គលិកសុខាភិបាលអ៊ីរ៉ង់សំដៅទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ។

បច្ចុប្បន្ននេះ ជំងឺរាត្បាត COVID-19  កំពុងរីករាលដាលយ៉ាងចាប់រហ័សនៅអឺរ៉ុបក្នុងបរិបទដែលប្រទេសជាច្រើនបានកត់ត្រាករណីឆ្លងថ្មីជាច្រើន ខណៈពេលដែលចំនួនអ្នកស្លាប់នៅប្រទេសអ៊ីតាលីបានកើនឡើងដល់ ៤១ នាក់។ ចំនួននៃការឆ្លងជំងឺនេះក៏បានកើនឡើងដល់ជាង ២០០០ នាក់ផងដែរ។ រីឯនៅប្រទេសបារាំងករណីឆ្លងជំងឺរាតត្បាត COVID-19 មានចំនួន ១៣០នាក់ ហើយអ្នកស្លាប់ដោយវីរុស SARS-CoV-2 មានចំនួន ៤ នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ