ជំងឺរាតត្បាត Covid-19 ៖ មនុស្សជាង ៣,៦ លាននាក់បានឆ្លងវីរុស Sars-Cov-2 នៅទូទាំងពិភពលោក

(VOVWORLD) - ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ ពិភពលោកនៅតែបន្តកត់ត្រាអ្នកឆ្លងជម្ងឺ Covid-19 ថ្មីជាង ៧៦.០០០ នាក់ថែមទៀត ហើយមានអ្នកស្លាប់ជិត ៣.៦០០ នាក់ផងដែរ។
ជំងឺរាតត្បាត Covid-19 ៖ មនុស្សជាង ៣,៦ លាននាក់បានឆ្លងវីរុស Sars-Cov-2  នៅទូទាំងពិភពលោក  - ảnh 1 ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ ពិភពលោកនៅតែបន្តកត់ត្រាអ្នកឆ្លងជម្ងឺ Covid-19 ថ្មីជាង ៧៦.០០០ នាក់ថែមទៀត ហើយមានអ្នកស្លាប់ជិត ៣.៦០០ នាក់ (រូបថត៖ AP)

យោងតាមគេហទំព័រស្ថិតិ worldometers.info បានឲ្យដឹងថាគិតត្រឹមព្រឹកថ្ងៃទី ៥ ខែឧសភា ចំនួនអ្នកឆ្លងវីរុស Sars-Cov-2  សរុបនៅទូទាំងពិភពលោកបានកើនឡើងដល់ជាង ៣,៦ លាននាក់ ដែលបានធ្វើឲ្យមនុស្សជិត២៥២.០០០ នាក់បានបាត់បង់ជីវិត។ សហរដ្ឋអាមេរិកនៅតែបន្តជាប្រទេសដែលមានករណីឆ្លងថ្មីជាង ២២.២០០ ករណី ដែលនាំឱ្យចំនួនករណីសរុបនៅក្នុងប្រទេសនេះកើនឡើងដល់ជាង ១,២ លាននាក់ និងជិត ៦៩.៥០០ នាក់បានស្លាប់ផងដែរ។ រីឯប្រទេសរុស្សីវិញបានរកឃើញអ្នកឆ្លងថ្មីជាង ១០.៥០០ នាក់ក្នុងថ្ងៃទី ២ ជាប់ៗគ្នា ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុបកើនឡើងដល់ជាង ១៤៥.២០០ នាក់តែម្តង។  

នៅទ្វីបអាស៊ីអាគ្នេយ៍ ក្រសួងសុខាភិបាលនៃប្រទេសម៉ាឡេស៊ីបានឲ្យដឹងថាប្រទេសនេះមានករណីឆ្លងថ្មីចំនួន ៥៥ ករណី ដែលធ្វើឱ្យចំនួនករណីឆ្លងសរុប កើនឡើងដល់ ៦.៣៥៣ ករណី និងមាន ១០៥ នាក់បានបាត់បង់ជីវិតផងដែរ។ ក្នុងពេលនោះ វៀតណាមនៅតែមិនរកឃើញករណីថ្មីណាមួយដែលឆ្លងជំងឺឆ្លងនេះក្នុងសហគមន៍ក្នុងរយៈពេល១៩ថ្ងៃជាប់ៗគ្នា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ