ជំងឺរាតត្បាត COVID-19៖ សកម្មភាពរបស់ខេត្ត ក្រុងនានា ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹងជំងឺរាតត្បាត

(VOVWORLD) - នាថ្ងៃទី ៣០ ខែមិនា ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Dong Thap បានស្នើឲ្យបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត ត្រួតពិនិត្យយ៉ាងតឹងរឹងនូវតំបន់ព្រំដែន ហើយស្ថាប័ន និងតំបន់នានាត្រូវអនុវត្តយ៉ាងខ្លាំងក្លានូវយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង COVID-19 នៅលើមូលដ្ឋាន។

នៅក្នុងកិច្ចប្រជុំបូកសរុបការងារបញ្ជាណែនាំភារកិច្ចនយោបាយ ដែលក្នុងនោះមានខ្លឹមសារមួយចំនួន ទាក់ទងនឹងការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង COVID-19 នោះ អចិន្ត្រៃយ៍ គណៈកម្មាធិការបក្សទីក្រុងហាណូយ និងថ្នាក់ដឹកនាំគណៈកម្មាធិការបក្សទីក្រុងហាណូយបានសម្រេចចិត្តជួយឧបត្ថម្ភជាអតិបរិមាដល់មន្ទីរពេទ្យ Bach  Mai នូវមធ្យោបាយ ឧបករណ៍សំរាប់ធ្វើតេស្តិ៍ COVID-19។ អចិន្ត្រៃយ៍ គណៈកម្មាធិការបក្សទីក្រុងហាណូយក៏បានប្រគល់ឲ្យគណៈកម្មាធិការដឹកនាំការប្រយុទ្ធប្រឆាំងជំងឺឆ្លង COVID-19 របស់ទីក្រុងអនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវសារចររបស់នាយករដ្ឋមន្ត្រី ក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងជំងឺ ការដាក់ឲ្យនៅដាច់ដោយឡែក និងធ្វើតេស្តិ៍ដោយចាប់បង្ខំចំពោះករណីដែលអាចឆ្លងជំងឺ។

នាថ្ងៃដដែលថ្លែងក្នុងសន្និសីទសារព័ត៌មានអនឡាញនៃគណៈកម្មាធិការដឹកនាំការប្រយុទ្ធប្រឆាំងជំងឺឆ្លង COVID-19 នៃទីក្រុងហូជីមិញនោះ លោក Nguyen Thanh Phong ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានសង្កត់ធ្ងន់ថា៖ ទីក្រុងកំពុងរៀបចំយ៉ាងសកម្មនូវគ្រប់ប្រភពកម្លាំងធនធានមនុស្សដោយបាន ត្រៀមខ្លួនជាស្រេចក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ។ លោកអញ្ជើញថ្លែងថា៖

“ មន្ទីរសុខាភិបាលត្រូវពិនិត្យយ៉ាងដិតដល់ ហើយត្រូវកំណត់ ថាតើ មានករណី សង្ស័យឆ្លង COVID-19 នៅក្នុងសហគមណ៍ដែរឬទេ។ សំណើរនេះ នឹងកំណត់ នូវយុទ្ធសាស្ត្រទាំងមូលក្នុងការបង្ការ ប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរបស់ទីក្រុងហូជីមិញនាពេលខាងមុខ។ ទន្ទឹមនឹងនេះរៀបចំផែនការព្យាបាល និងដាក់ឲ្យនៅដាច់ដោយឡែកឲ្យសមស្របចំពោះអ្នកឆ្លង COVID-19 ព្រមទាំងធានាលទ្ធផលខ្ពស់បំផុតផងដែរ”។

នាថ្ងៃទី ៣០ ខែមិនា ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Dong Thap លោក Nguyen Van Duong បានស្នើឲ្យបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត ត្រួតពិនិត្យយ៉ាងតឹងរឹងនូវតំបន់ព្រំដែន ហើយស្ថាប័ន និងតំបន់នានាត្រូវអនុវត្តយ៉ាងខ្លាំងក្លានូវយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង COVID-19 នៅលើមូលដ្ឋានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ