ជំងឺរាតត្បាតកូវីដ ១៩៖ ព្រឹកថ្ងៃទី ២៣ សីហា មិនកត់ត្រាករណីឆ្លងថ្មីឡើយ

(VOVWORLD) - គណៈកម្មាធិការជាតិដឹកនាំការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត-១៩ បានឲ្យដឹងថា ចាប់ពីម៉ោង ១៨:០០ ថ្ងៃទី ២២ ខែសីហា រហូតដល់ម៉ោង ៦:០០ ថ្ងៃទី ២៣ ខែសីហា មិនមានករណីឆ្លងថ្មី កូវីដ ១៩ ឡើយ។ 

វៀតណាមមានករណីវិជ្ជមាននឹង SARS-CoV-2 ចំនួន ១.០១៤ ករណី ដែលក្នុងនោះអ្នកជំងឺ ៥៦៣ នាក់ត្រូវបានប្រកាសថាជាសះស្បើយ ហើយ ២៦ នាក់បានស្លាប់។ ក្នុងចំណោមអ្នកជំងឺដែលត្រូវបានព្យាបាលនៅតាមមណ្ឌលសុខាភិបាលនានា មានអ្នកជំងឺ ៨៩ នាក់ មានលទ្ធផល តេស្តអវិជ្ជមានយ៉ាងហោចណាស់ម្តង។

មុននេះ នាយប់ថ្ងៃទី ២២ សីហា គណៈកម្មាធិការជាតិដឹកនាំការបង្ការនិងទប់ស្កាត់កូវីដ ១៩ បានជូនដំណឹងអំពីការស្លាប់របស់អ្នកជំងឺកូវីដ ១៩ ដែលជាអ្នកជំងឺឆ្លងកូវិដ ១៩ ទី ២៦ ដែលស្លាប់នៅវៀតណាម។ អ្នកជំងឺមានលេខរៀង ៦៦៦ (ភេទប្រុសអាយុ ៩៣ ឆ្នាំ) នៅស្រុក Thanh Khe - ទីក្រុង Da Nang មានប្រវត្តិខ្សោយបេះដូង លើសឈាម និង ជំងឺវង្វេងស្មារតី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ