ជំងឺរាតត្បាតកូវីដ១៩ បណ្តាលឱ្យមនុស្សស្លាប់ចំនួន ២,៤៧ លាននាក់

(VOVWORLD) -  ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ ពិភពលោកមានមនុស្សចំនួន ៣០៨.០៨៥ នាក់បន្ថែមទៀត ដែលបានឆ្លងជម្ងឺកូវីដ-១៩ ដែលក្នុងនោះ អាមេរិកមាមអ្នកឆ្លងជំងឺចំនួន ៥៣.៦៩៤ នាក់ ដែលជាចំនួនអ្នកជំងឺច្រើនបំផុតនៅលើពិភពលោក។
ជំងឺរាតត្បាតកូវីដ១៩ បណ្តាលឱ្យមនុស្សស្លាប់ចំនួន ២,៤៧ លាននាក់ - ảnh 1ឥណ្ឌូណេស៊ីជាប្រទេសដែលមានចំនួនអ្នកឆ្លងនិងស្លាប់ច្រើនជាងគេដោយសារជំងឺកូវីដ១៩នៅអាស៊ីអាគ្នេយ៍។ រូបថត៖ AP

យោងតាមទិន្នន័យរបស់គេហទំព័រស្ថិតិ worldometers.info បានឲ្យដឹងថាគិតត្រឹមម៉ោង ២ ៖០០ ថ្ងៃទី ២២ ខែកុម្ភៈ (តាមម៉ោង UTC) ពិភពលោកបានកត់ត្រា ថាមានមនុស្សចំនួន ១១១,៩៥ លាននាក់បានឆ្លងកូវីដ-១៩ ក្នុងនោះ មានមនុស្សចំនួន ២,៤៧ លាននាក់បានស្លាប់។

ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ ពិភពលោកមានមនុស្សចំនួន ៣០៨. ០៨៥ នាក់បន្ថែមទៀត ដែលបានឆ្លងជម្ងឺកូវីដ-១៩ ដែលក្នុងនោះ អាមេរិកមានអ្នកឆ្លងជំងឺចំនួន ៥៣.៦៩៤ នាក់ ដែលជាចំនួនអ្នកជំងឺច្រើនបំផុតនៅលើពិភពលោក។

គួរបញ្ជាក់ថាសហរដ្ឋអាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ បំផុតពីការផ្ទុះឡើងជំងឺកូវីដ-១៩ ដែលមានករណីឆ្លងជំងឺកូវូដ១៩សរុប ២៨,៧៦ លានករណី ក្នុងនោះមានមនុស្សចំនួន ៥១១.១៣០ នាក់បានស្លាប់។ ឈរនៅពីក្រោយសហរដ្ឋអាមេរិក គឺប្រទេសឥណ្ឌា ប្រេស៊ីល រុស្ស៊ីនិងអង់គ្លេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ