ជំងឺ​រាតត្បាតកូវីដ-១៩ បន្តធ្លាក់ចុះនៅ​ទូ​ទាំង​ពិភពលោក​

(VOVWORLD) - យោងតាមគេហទំព័រស្ថិតិអន្តរជាតិ worldometers.info បានឲ្យដឹងថា គិតត្រឹមម៉ោង ១៖៣០ នាទី ព្រឹក ថ្ងៃទី ២៤ ខែមេសា (ម៉ោង UTC) ពិភពលោកបានកត់ត្រាករណីឆ្លងកូវីដ-១៩ សរុបចំនួនជាង ៥០៩ លាននាក់ ក្នុងនោះមានករណីស្លាប់ចំនួនជិត ៦,២៤២,០០០ នាក់។ 

សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតដោយសារជំងឺរាតត្បាត ដែលមានករណីឆ្លងជំងឺជាង ៨២,៦ លាននាក់ ក្នុងនោះករណីស្លាប់មានចំ នួណជាង ១ លាននាក់។ ឥណ្ឌាជាប់ចំណាត់ថ្នាក់ទី ២ នៃចំនួនករណីឆ្លងជំងឺ (ប្រហែលជាង ៤៣ លាននាក់) ខណៈពេលដែលប្រេស៊ីលជាប់ចំណាត់ថ្នាក់ទីពីរនៃចំនួនករណីស្លាប់ (ជិត ៦៦៣,០០០ នាក់) ។

គួរកត់សម្គាល់ថា ជំងឺរាតត្បាតកូវីដ-១៩ កំពុងបន្តនិន្នាការធ្លាក់ចុះនៅទូទាំងពិភពលោក។ នាសប្តាហ៍កន្លងទៅ ទិន្នន័យស្ថិតិរបស់គេហទំព័រ worldometers.info បានបង្ហាញថា ចំនួនករណីឆ្លងគិតត្រឹមថ្មីនៅលើពិភពលោកបានធ្លាក់ចុះ ២៣% បើធៀបនឹងសប្តាហ៍មុន ខណៈដែលចំនួនករណីស្លាប់បានធ្លាក់ចុះ ១៦%៕

ប្រតិកម្មទៅវិញ

ផ្សេងៗ