ជំងឺរាតត្បាតកូវីដ១៩៖ ពិភពលោកបានកត់ត្រានូវករណីឆ្លងថ្មីខ្ពស់បំផុតក្នុងមួយថ្ងៃគិតតាំងពីមុនមក

(VOVWORLD) - ថ្ងៃទី ២៨ ខែតុលា (តាមម៉ោងវៀតណាម) មានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ៤៤.៣៩០.៩៦៩ នៅទូទាំងពិភពលោក ក្នុងនោះមានអ្នកស្លាប់ ចំនួន ១.១៧៤.១០៩ នាក់។

ជំងឺរាតត្បាតកូវីដ១៩៖ ពិភពលោកបានកត់ត្រានូវករណីឆ្លងថ្មីខ្ពស់បំផុតក្នុងមួយថ្ងៃគិតតាំងពីមុនមក - ảnh 1 (រូបថតឧទាហរណ៍៖ VNA)

យោងតាមទិន្នន័យស្ថិតិរបស់គេហទំព័រ worldometers.info បានឲ្យដឹងថាគិតត្រឹមម៉ោង ២២៖០០ ថ្ងៃទី ២៨ ខែតុលា (តាមម៉ោងវៀតណាម) មានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ៤៤.៣៩០.៩៦៩ នៅទូទាំងពិភពលោក ក្នុងនោះមានអ្នកស្លាប់ ចំនួន ១.១៧៤.១០៩ នាក់។ ករណីដែលត្រូវបានព្យាបាលជាសះស្បើយមានចំនួន ៣២.៥២៩.៩៤៦ នាក់។

ប្រទេសដែលរងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរបំផុតដោយសារជំងឺកូវីដ១៩ នៅតែជាសហរដ្ឋអាមេរិក ដោយមានអ្នកស្លាប់ចំនួន ២៣២.១៤៧ នាក់ និងមានករណីឆ្លងជំងឺសរុបចំនួន ៩.០៤២.៩៦៩ ករណី។ ឈរនៅលំដាប់ជាបន្ទាប់មកគឺប្រទេសឥណ្ឌានិងប្រេស៊ីល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ