ជំងឺរាតត្បាតកូវីដ១៩ - អង្គការសុខភាពពិភពលោក (WHO) អំពាវនាវបណ្តាប្រទេសរំលងភាពខុសគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹង“សត្រូវរួម”

(VOVWORLD) - នាថ្ងៃទី ១០ ខែមីនា អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បានអំពាវនាវឱ្យមានការសម្របសម្រួលនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ទល់នឹងការផ្ទុះឡើងនៃជំងឺរាតត្បាត Covid-19 នៅលើពិភពលោកទាំងមូល។
ជំងឺរាតត្បាតកូវីដ១៩ -  អង្គការសុខភាពពិភពលោក (WHO) អំពាវនាវបណ្តាប្រទេសរំលងភាពខុសគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹង“សត្រូវរួម” - ảnh 1 អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus (រូបថត៖ AFP/TTXVN)

លោក Ghebreyesys បានឲ្យដឹងថា អង្គការសុខភាពពិភពលោកបានពិភាក្សាជាមួយមេដឹកនាំនៃក្រុម G20 ហើយនឹងបន្តធ្វើដូច្នេះ ដោយចាត់ទុកនេះគឺជាវិធីទាក់ទងនឹងការសម្របសម្រួល។

លោក Ghebreyesus បានបន្តថាយន្ដការសម្របសម្រួលផ្សេងទៀតគឺជាអង្គការនយោបាយក្នុងតំបន់ដែលអង្គការសុខភាពពិភពលោក កំពុងសហការដូចជាសហភាពអឺរ៉ុប សហភាព អាហ្រ្វិកនិងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និង អង្គការផ្សេងៗទៀតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ