ជើងហោះហើររាប់រយត្រូវបានលុបចោលដោយការធ្វើកូដកម្មនៅបារាំង


ជើងហោះហើររាប់រយត្រូវបានលុបចោលដោយការធ្វើកូដកម្មនៅបារាំង  - ảnh 1
ជើងហោះហើររាប់រយត្រូវបានលុបចោលដោយការធ្វើកូដកម្មនៅបារាំង (VNA)

(VOVworld) – នាថ្ងៃទី ១ សីហា​ ក្រុមហ៊ុនអាកាសចរណ៍បារាំង Air France បាន
ប្រកាសត្រូវលុបចោលជើងហោះចំនួន ១៥០ ទៅមកទីក្រុង ប៉ារីសក្នុងកាលៈ
ទេសៈកូដកម្មរបស់បណ្ដាអ្នកបើកយន្តហោះបានឈានចូលថ្ងៃទី ៦។ ក្នុងសេចក្តី
ប្រកាសមួយ ​ Air France បានឲ្យដឹងថា៖ ក្រុមហ៊ុនអាកាសចរណ៍ នេះត្រូវលុប
ចោល ១០%  ជើងហោះហើរក្នុងប្រទេស ប៉ុន្តែ​ នៅរក្សាជើងហោះ ហើរចំងាយ
ឆ្ងាយនិងមធ្យមពីព្រលានយន្តហោះអន្តរជាតិ Charles de Gaulle ។ តាមព្យាករណ៍
ថា៖ កូដកម្មរបស់បណ្ដាអ្នកបើកយន្តហោះបានជះឥទ្ធិពលដល់ អ្នកធ្វើដំណើរ
ចំនួន ២៨០ ពាន់នាក់ ព្រមទាំង ធ្វើឲ្យ Air France ខូចខាតដល់ ១១១ លាន
ដុល្លាអាមេរិក។ កូដកម្មនេះផ្ទុះឡើងក្នុងកាលៈទេសៈប្រទេសអឺរ៉ុបនេះ កំពុង
អស្ថិរភាពដោយការខ្វែងគំនិតជុំវិញការធ្វើសោធនកម្មច្បាប់ពលកម្មដែល
គណៈបក្សសង្គមកាន់អំណាចផ្តើមឡើង៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ