ជំងឺអ៊ុតស្វា បានរីករាលដាលនៅ​តាម​ ប្រទេសចំ​នួន​៣០​

(VOVWORLD) - នៅថ្ងៃទី ៣១ ខែឧសភា អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា វីរុសបង្កើតជំងឺអ៊ុស្វាបានរីករាលដាលនៅតាមប្រទេសចំនួន ៣០ នៅជុំវិញពិភពលោក ដោយមានករណីឆ្លងជំងឺជាង ៥៥០ នាក់។
ជំងឺអ៊ុតស្វា បានរីករាលដាលនៅ​តាម​ ប្រទេសចំ​នួន​៣០​ - ảnh 1កុមារដែលឆ្លងជំងឺអ៊ុតស្វា នៅអ៊ីស្រាអែល។ (រូបថត៖ Reuters/TTXVN)

ថ្លែងមតិទៅកាន់អ្នកសារព័ត៌មាន វេជ្ជបណ្ឌិត Rosamund Lewis អ្នកជំនាញទទួលបន្ទុកជំងឺអ៊ុតស្វា ក្នុងកម្មវិធីបន្ទាន់របស់ WHO បានឲ្យដឹងថា ជំងឺអ៊ុតស្វាកំពុងរីករាលដាលនៅតំបន់ជាច្រើនក្នុងរយៈពេលដ៏ខ្លី។ លោកវេជ្ជបណ្ឌិត Lewis បានឲ្យដឹងថា នាបច្ចុប្បន្ន WHO មិនចាត់ទុកថា ការផ្ទុះឡើងនៃជំងឺអ៊ុតស្វានៅក្រៅទ្វីបអាហ្រ្វិក នឹងនាំមកនូវជំងឺរាតត្បាតនោះទេ។ WHO កំពុងពិចារណាថា តើនិន្នាការផ្ទុះឡើងនៃជំងឺអ៊ុតស្វា គួរតែត្រូវបានចាត់ទុកថាជាគ្រាអាសន្នផ្នែកសុខភាពសាធារណៈនៃការព្រួយបារម្ភអន្តរជាតិ (PHEIC) ដូចជាជំងឺកូវីដ-១៩ ឬ Ebola ដែរឬទេ តាមនោះ បង្កើនល្បឿននៃដំណើរការស្រាវជ្រាវ និងផ្តល់ជំនួយឧបត្ថម្ភដើម្បីទប់ស្កាត់ជំងឺរីករាលដាល។

នាថ្ងៃដដែល ការិយាល័យអង្គការសុខភាពពិភពលោក WHO ប្រចាំនៅទ្វីបអាហ្រ្វិក បានជូនដំណឹងថា ចាប់តាំងពីដើមឆ្នាំ ២០២២មក មានប្រទេសចំនួន ៧ ក្នុងតំបន់ បានកត់ត្រាករណីឆ្លងជំងឺអ៊ុតស្វាចំនួន ៤៤នាក់ និងករណីសង្ស័យថាផ្ទុកជំងឺប្រហែល ១៤០០ នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ