ជំងឺអ៊ុតស្វាបានរីករាលដាលដល់ប្រទេសចំនួន ៧៨

(VOVWORLD) - មុននេះ កាលពីថ្ងៃទី ២៣ ខែ កក្កដា អង្គការសុខភាពពិភពលោកបានប្រកាសការផ្ទុះឡើងនៃជំងឺអ៊ុតស្វានេះ ជា ភាពអាសន្នសុខភាពសាធារណៈ ដែលជាកម្រិតប្រកាសអាសន្នខ្ពស់បំផុតសម្រាប់ ការផ្ទុះឡើងនៃជំងឺរាតត្បាត។

ជំងឺអ៊ុតស្វាបានរីករាលដាលដល់ប្រទេសចំនួន ៧៨ - ảnh 1បាតដៃរបស់កុមារម្នាក់ដែលត្រូវឆ្លងជំងឺអ៊ុតស្វា។ (រូបថត៖ Reuters/TTXVN)
កាលពីថ្ងៃទី ២៧ ខែកក្កដា អង្គការសុខភាពពិភពលោក (WHO) បាន រាយការណ៍ពីករណីឆ្លងជំងឺអ៊ុតស្វាចំនួនជាង ១៨ ពាន់ ករណីនៅទូទាំងពិភពលោក នៅប្រទេសចំនួន ៧៨ ដែលភាគច្រើនគឺនៅទ្វីបអឺរ៉ុប។ មុននេះ កាលពីថ្ងៃទី ២៣ ខែ កក្កដា អង្គការសុខភាពពិភពលោកបានប្រកាសការផ្ទុះឡើងនៃជំងឺអ៊ុតស្វានេះ ជា ភាពអាសន្នសុខភាពសាធារណៈ ដែលជាកម្រិតប្រកាសអាសន្នខ្ពស់បំផុតសម្រាប់ ការផ្ទុះឡើងនៃជំងឺរាតត្បាត។ យោងតាមអង្គការសុខភាពពិភពលោក (WHO) មកទល់ នឹងពេលនេះ ៩៨% នៃករណីឆ្លងជំងឺអ៊ុតស្វា ដែលត្រូវបានកត់ត្រានៅបណ្តាប្រទេស ក្រៅទ្វីបអាហ្រ្វិក (ជាកន្លែងដែលចាត់ទុកជំងឺអ៊ុតស្វាជាជំងឺឆ្លងធម្មតា) គឺកើតមាន ចំពោះក្រុមបុរសដែលមានទំនាក់ទំនងផ្លូវភេទជាមួយភេទដូចគ្នា។ អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បានវាយតម្លៃថា ការផ្ទុះឡើងលើកនេះ អាច ទប់ស្កាត់បាន ហើយវិធីល្អបំផុតគឺកាត់បន្ថយហានិភ័យនៃការឆ្លង ដែលមានន័យថា មនុស្សម្នាក់ៗ ត្រូវអនុវត្តន៍ជម្រើសប្រកបដោយសុវត្ថិភាពសម្រាប់ខ្លួនឯងនិងអ្នកដទៃ។
នាថ្ងៃដដែល គណៈកម្មាធិការអឺរ៉ុប (EC) បានជំរុញឱ្យប្រទេសសមាជិកទាំង ២៧ នៃសហភាពអឺរ៉ុប (EU) បង្កើនវិធានការ និងសម្របសម្រួលសកម្មភាពដើម្បីទប់ស្កាត់ ការផ្ទុះឡើងនៃជំងឺអ៊ុតស្វា។ នៅក្នុងលិខិតផ្ញើទៅកាន់រដ្ឋមន្ត្រីសុខាភិបាលរបស់បណ្ដា ប្រទេសជាសមាជិក ឧត្តមស្នងការរបស់សហភាពអឺរ៉ុបទទួលបន្ទុកសុខាភិបាល លោកស្រី Stella Kyriakides បានស្នើឱ្យរដ្ឋមន្ត្រីសុខាភិបាលនានាដឹកនាំការបង្កើនការ ឃ្លាំមើល និងការរកឃើញឲ្យបានឆាប់នូវករណីឆ្លងជំងឺ ករណីដែលមានការប៉ះពាល់ ជិតស្និទ្ធ ហើយទាមទារឱ្យនៅដាច់ដោយឡែក ព្រមទាំងចាក់វ៉ាក់សាំង ដើម្បីពន្លត់ ហានិភ័យនៅក្នុងសហគមន៍ឱ្យបានឆាប់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ