ជុំចរចាជាបន្តស្ដីពីបញ្ហា Brexit នឹងប្រព្រឹត្តទៅនាថ្ងៃទី៩និងទី១០ វិច្ចិកា

(VOVWORLD) - ក្នុងសេចក្ដីជូនដំណឹងនាថ្ងៃទី១ វិច្ចិកា ក្រសួងទទួលបន្ទុកបញ្ហា Brexit របស់ អង់គ្លេសបានប្រកាសថា ប្រធានក្រុមចរចារបស់អង់គ្លេសនិង EU បានឯកភាព លើបន្តដំណើរការកិច្ចចរចារនាថ្ងៃទី៩និងទី១០ វិច្ចិកា នៅទីក្រុងព្រុចស៊ែល របស់បែលហ្ស៊ិក។ 
ជុំចរចាជាបន្តស្ដីពីបញ្ហា Brexit នឹងប្រព្រឹត្តទៅនាថ្ងៃទី៩និងទី១០ វិច្ចិកា - ảnh 1លោក David Davis រដ្ឋមន្រ្តី ក្រសួងទទួលបន្ទុកបញ្ហា Brexit (រូបថត៖ AFP/TTXVN)


រដ្ឋមន្រ្តីក្រសួងនេះលោក David Davis ឲ្យដឹងថា អង់គ្លេស មានបំណងបង្កើនជុំចរចាដើម្បីជំរុញល្បឿននៃដំណើរការដែលត្រូវបានចាត់ទុកថា ខ្វះប្រសិទ្ធភាពនិងយឺតយ៉ាវនេះ។ រហូតដល់ពេលនេះ ជុំចរចាចំនួន៥ស្ដីពី បញ្ហា Brexit បានកន្លងផុតទៅ ដែលមិនទទួលបានការរីកចម្រើនគួរឲ្យកត់ សម្គាល់ណាមួយឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ