ជនជាប់សង្ស័យត្រូវចាប់ខ្លួននៅថៃទទួលស្គាល់ថាទាក់ទិនដល់ការបំផ្ទុះគ្រាប់បែកនៅបាងកក

(VOVworld)-នាថ្ងៃទី៧កញ្ញា ការសែត “the Nation” បានជូនដំណឹងថា ជនសង្ស័យ
បរទេសមួយនាក់ដែលត្រូវចាប់ខ្លួននាថ្ងៃទី១កញ្ញា​ពាក់ព័ន្ធ​ដល់បទ បំផ្ទុះគ្រាប់បែក
នៅវិហា Erawan នៅក្រុងបាងកកខែមុននេះ បានទទួល​ស្គាល់ថា បានបញ្ចូនគ្រាប់
បែកមួយគ្រាប់ឲ្យមុខសញ្ញាពាក់អាវព័ណ៌លឿង ដែលត្រូវ សង្ស័យជាជនដៃដល់ក្នុង
ការបំផ្ទុះគ្រាប់បែក។ តាមកាសែតនេះ ជនសង្ស័យត្រូវចាប់ ខ្លួននៅខេត្ត  Sa Kaeo ជាប់ព្រំដែនជាមួយកម្ពុជា បានសារភាពជាមួយអ្នកស៊ើបអង្កេតថា ខ្លួនបានទទួល
បញ្ជារបស់មេខ្លោងឈ្មោះ  “Iraan” ត្រូវទិញ សម្ភារៈផលិតគ្រាប់បែកលើបញ្តាញអ៊ីន
ធ្វើណែត។ ជនសង្ស័យម្នាក់នេះ បាន ឲ្យដឹងថែមទៀតថា ឈ្មោះIraan បានចាកចេញ
ពីប្រទេសថៃនាថ្ងៃទី១៦សីហាមុន​នឹងផ្តល់បញ្ជាមួយចំនួនឲ្យមុខសញ្ញាពាក់អាវព័ណ៌
លឿងនិងមុខសញ្ញាពាក់អាវព័ណ៌ខៀវ ដែលត្រូវបានចាត់ទុកថាជាជនដៃដល់ក្នុង
ការបំផ្ទុះគ្រាប់បែកនៅ ស្ថានីយ៍រថភ្លើងនាថ្ងៃទី១៨សីហា។ នាបច្ចុប្បន្ន កងទ័ពថៃបាន
បញ្ចូនជន ជាប់សង្ស័យម្នាក់នេះទៅកាន់ប៉ូលីស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ