ជំនាញការអាមេរិកគូសបញ្ជាក់ពីកត្តាដែលជួយ RCEP ទទួលបានជោគជ័យ

(VOVWORLD) - អ្វីដែលធ្វើឱ្យ RCEP មានតម្លៃជាពិសេស នោះគឺថា នៅពេលដែលប្រទេសជាសមាជិកនៅតែមានភាពខុសគ្នាខាងនយោបាយជាច្រើន ប៉ុន្តែអ្នកទាំងអស់គ្នា សុទ្ធតែចាត់ទុក ផលប្រយោជន៍សេដ្ឋកិច្ចពហុភាគីជាកម្លាំងចលករដ៏មានប្រសិទ្ធិភាពក្នុងការជំនះឧបសគ្គទាំងនេះ។ 

ប្រធានមូលនីធិ Kuhn ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក លោក Robert Lawrence Kuhn ថ្មីៗនេះបានវាយតម្លៃថា៖ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) គឺជាឧទាហរណ៍ដ៏សំខាន់មួយរបស់ប្រទេសជាច្រើនដើម្បីជំនះភាពមិនចុះសម្រុងផ្នែកនយោបាយនិងកាត់បន្ថយឧបសគ្គចំពោះពាណិជ្ជកម្ម ឆ្ពោះទៅរកផលប្រយោជន៍អភិវឌ្ឍន៍។ លោក Kuhn  អះអាងថា អ្វីដែលធ្វើឱ្យ RCEP មានតម្លៃជាពិសេស នោះគឺថា នៅពេលដែលប្រទេសជាសមាជិកនៅតែមានភាពខុសគ្នាខាងនយោបាយជាច្រើន ប៉ុន្តែអ្នកទាំងអស់គ្នា សុទ្ធតែចាត់ទុក ផលប្រយោជន៍សេដ្ឋកិច្ចពហុភាគីជាកម្លាំងចលករដ៏មានប្រសិទ្ធិភាពក្នុងការជំនះឧបសគ្គទាំងនេះ។ ហើយនេះគឺជាមូលដ្ឋានគ្រឹះបង្កើតជោគជ័យនៃកិច្ចព្រមព្រៀង RCEP។

សូមគូសបញ្ជាក់ថា ចូលរួមក្នុង RCEP មានប្រទេសចំនួន ១៥ នៅអាស៊ី-ប៉ាស៊ីហ្វិកក្នុងនោះ មានសមាជិកអាស៊ានចំនួន ១០ រួមជាមួយចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលីនិងនូវែលសេឡង់។ កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី ១៥ ខែវិច្ឆិកានៅឯកិច្ចប្រជុំកំពូល RCEP លើកទី ៤ ដែលធ្វើឡើងតាមប្រព័ន្ធវីដេអូ ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ និងកិច្ចប្រជុំពាក់ព័ន្ធនានា ដោយវៀតណាមទទួលរៀបចំ ចាប់ពីថ្ងៃទី ១២-១៥ ខែវិច្ឆិកា។ ដោយមានទីផ្សារចំនួន ២,២ ពាន់លាននាក់ស្មើនឹង ៣០% នៃចំនួនប្រជាជនពិភពលោកសរុប ផលិតផលសរុប ២៦,២ សែនកោដិដុល្លារស្មើនឹង ៣០% នៃ GDP ពិភពលោកនិងស្មើនឹងជិត ២៨% នៃពាណិជ្ជកម្មសកល (ទិន្នន័យឆ្នាំ ២០១៩) RCEP គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធំបំផុតរបស់ពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ