ជំនាន់វ័យក្មេងវៀតណាម-ឡាវគប្បីសកម្មថែមទៀតដើម្បីអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគី

(VOVworld)-ក្នុងដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យ
 ប្រជាមានិតឡាវ នាព្រឹកថ្ងៃទី២៥វិច្ឆិកា អគ្គលេខាគណៈកម្មាធិកាមជ្ឈឹមបក្សកុម្មុយ
និស្តវៀតណាម លោក Nguyen Phu Trong បានអញ្ជើញជួបសំណេះសំណាលជាមួយ
កម្មាភិបាល សាស្ត្រាចារ្យនិងនិស្សិតមហាវិទ្យាល័យជាតិឡាវជាង១.៥០០នាក់។​
អញ្ជើញ​ចូលរួមក្នុងពិធីនេះ មានវត្តមានអគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សប្រជា
ជនបដិវត្តន៍ ឡាវនិងជាប្រធានរដ្ឋឡាវលោក Bounhang Volachit ។ ជំនួបសំណេះ
សំណាលនេះ ត្រូវបានផ្សាយបន្តផ្ទាល់លើបកញ្ចក់ទូរទស្សន៍និងវិទ្យុសម្លេងពីរដ្ឋធានី
វៀងច័ន្ទផងដែរ។

ជំនាន់វ័យក្មេងវៀតណាម-ឡាវគប្បីសកម្មថែមទៀតដើម្បីអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគី - ảnh 1
អគ្គលេខាគណៈកម្មាធិកាមជ្ឈឹមបក្សកុម្មុយនិស្ត វៀតណាម លោក Nguyen Phu Trong បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មា ភិបាល សាស្ត្រាចារ្យនិងនិស្សិតមហាវិទ្យាល័យជាតិឡាវ


                ក្នុងបទសន្ទរកថារយៈពេល៣០នាទី លោក Nguyen Phu Trong បានផ្តោត
សំខាន់លើទំនាក់ទំនងពិសេសវៀតណាម-ឡាវនៅក្នុងអតីតកាលក៏ដូចជានៅបច្ចុប្បន្ន
កាលនិងសង្កត់ធ្ងន់លើទួនាទីរបស់ជំនាន់វ័យក្មេងក្នុងការពូនជ្រុំនិងអភិវឌ្ឍន៍ទំនាក់
ទំនងដ៏គំរូល្អនេះ។ លោក Nguyen Phu Trong អញ្ជើញមានប្រសាសន៍ថា៖

        “ការជួយឧបត្ថម្ភគ្នាទៅវិញទៅមករវាងប្រជាជាតិទាំងពីរវៀតណាមនិងឡាវជា
កត្តាសំខាន់បង្កើតឡើងជ័យជំនះរបស់បដិវត្តន៍នៃប្រទេសនីមួយៗ។ ការលះបង់ដ៍
 ថ្លៃថ្លា បានក្លាយទៅជាកម្លាំងពលំធំធេងនាំបដិវត្តន៍នៃប្រទេសទាំងពីរដណ្តើមបាន
ជ័យជម្នះជាបន្តបន្ទាប់ ឈានដល់ជ័យជម្នះទាំងស្រុងនាឆ្នាំ១៩៧៥។ ”។

ជំនាន់វ័យក្មេងវៀតណាម-ឡាវគប្បីសកម្មថែមទៀតដើម្បីអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគី - ảnh 2
សិស្សនិស្សិតទះដៃស្វាគមន៍អគ្គលេខាបក្ស លោក Nguyen Phu Trong


        លោក Nguyen Phu Trong បានឲ្យដឹងថា​ ក្នុងរាល់ជំនួបជាមួយថ្នាក់ដឹកនាំឡាវ
ក្នុងដំណើរទស្សនកិច្ចជាផ្លូវការលើកនេះ ភាគីទាំងពីរបានឯកភាពថា ទំនាក់ទំនង
សាមគ្គីពិសេសរវាងប្រទេសទាំងពីរបានក្លាយទៅជាទ្រព្យសម្បត្តិមិនអាចកាត់ថ្លៃបាន
 របស់ប្រជាជាតិទាំងពីរវៀតណាមនិងឡាវ។ លោកអគ្គលេខាបក្សអញ្ជើញសំណេះ
សំណាលថា៖

        “សមិទ្ធិធំធេងមានអត្ថន័យប្រវត្តិសាស្ត្រជាសក្ខីភាពរស់រវើក អះអាងនូវគោល
មាគ៌ាអភិវឌ្ឍន៍ដែលបក្សទាំងពីរជ្រើសរើសនោះគឺត្រឹមត្រូវ។​ឈរលើមូលដ្ឋាននៃមេ
 រៀនមានតម្លៃឆ្លងតាមរយៈពេល៣០ឆ្នាំផ្លាស់ប្តូរថ្មី ខ្ញុំជឿជាក់មុតមាំថា បក្សទាំងពីរ
 នឹង បន្តអនុវត្តប្រកបដោយជោគជ័យសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតនៃប្រ
ទេស នីមួយៗ កសាងប្រទេសឡាវនិងប្រទេសវៀតណាមកាន់តែអភិវឌ្ឍន៍ វិបុល
ភាព នាំមក ជីវភាពសុខសាន្តត្រានជូនប្រជាជននៃប្រទេសទាំងពីរផងដែរ”។

        ក្នុងឱកាសនេះដែរ អគ្គលេខាបក្ស លោក Nguyen Phu Trong បានអញ្ជើញប្រ
គល់ម៉ាស៊ីន Computer ចំនួន៣០គ្រឿងសម្រាប់បម្រើការស្រាវជ្រាវនិងបង្រៀននៅ
សាលាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ