ជំនួបកំពូលអាមេតិក-អាល្លឺម៉ង់ត្រូវបានផ្អាក


ជំនួបកំពូលអាមេតិក-អាល្លឺម៉ង់ត្រូវបានផ្អាក  - ảnh 1
ជំនួបកំពូលអាមេតិក-អាល្លឺម៉ង់ត្រូវបានផ្អាក (VNA)

(VOVworld) – អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel និងប្រធានាធិបតី
 អាមេរិក លោក Donald Trump ត្រូវបានផ្អាកកិច្ចប្រជុំទ្វេភាគីជាផ្លូវការនៅរដ្ឋធានី
 វ៉ាស៊ីនតោន (អាមេរិក) ដោយព្យុះទឹកកកដែលកំពុងប្រព្រឹត្តទៅដ៏ស្មុគស្មាញនៅ
តំបន់ភាគឦសានអាមេរិក។​ ឆ្លើយសំណួរក្នុងសន្និសីទកាសែតនាថ្ងៃទី ១៣ មិនា
អ្នកនាំពាក្យសេតវិមានលោក Sean Spicer បានឲ្យដឹងថា៖ ជំនួបកំពូលនេះនឹង
ត្រូវបានរៀបចំឡើងនាថ្ងៃទី ១៧ មិនា ខាងមុខ។ ជំនួបទ្វេភាគីអាមេរិក-អាល្លឺម៉ង់
គឺជាព្រឹត្តិតការណ៍ទាក់ទាញការយកចិត្តទុកដាក់របស់សហគមន៍អន្តរជាតិដោយ
សារថ្នាក់ដឹកនាំទាំងពីររូបមានទស្សនៈខុសពីគ្នាចំពោះបញ្ហាជាច្រើនពីជនអន្តោ
ប្រវេសន៍ដល់បំរ៉ែបំរួលអាកាសធាតុ។ មុនពេលជំនួបនេះ មន្ត្រីជាន់ខ្ពស់មួយរូប
របស់សេតវិមានបានឲ្យដឹងថា៖ ប្រធានាធិបតីអាមេរិក លោក  Donald Trump
មានគោលបំណងផ្ទៀងស្តាប់មតិរបស់លោកស្រី Angela Merkel ស្តីអំពីទំនាក់
ទំនងជាមួយរុស្ស៊ីនិងជំលោះនៅអ៊ុយក្រែន។ នាថ្ងៃដដែល សារព័ត៌មានអាមេរិក
បានផ្សាយព័ត៌មានថា៖ ប្រធានាធិបតីអាមេរិក លោក Donald Trump មានផែន
 ការទទួលជួបសន្ទនាជាមួយប្រធានរដ្ឋចិន លោក Xi Jinping ក្នុងជំនួបកំពូលនា
ខែមេសាខាងមុខនៅរដ្ឋ Florida។ ក្នុងព្រឹត្តិការណ៍ផ្សេងទៀត នាថ្ងៃទី ១៣ មិនា
 អនុប្រធានាធិបតីអាមេរិក លោក Mike Pence នឹងទៅបំពេញទស្សនកិច្ចនៅ
ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌូណេស៊ីនិងអូស្រ្តាលីនាខែមេសាខាងមុខ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ