ជំនួបចរចាជាន់ខ្ពស់រវាងក្រសួងនគរបាលវៀតណាមនិងក្រសួងមហាផ្ទៃសហរដ្ឋអាមេរិក

(VOVWORLD) - ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិក នាថ្ងៃទី២៣ខែមេសា នៅរដ្ឋធានីវ៉ាស៊ីនតោន នាយឧត្តមសេនីយ៍លោក To Lam រដ្ឋមន្រ្តីក្រសួងនគរ បាលវៀតណាម បានជួបចរចាជាមួយលោក Davis Bernhardt រដ្ឋមន្រ្តីក្រសួង មហាផ្ទៃសហរដ្ឋអាមេរិក។
ជំនួបចរចាជាន់ខ្ពស់រវាងក្រសួងនគរបាលវៀតណាមនិងក្រសួងមហាផ្ទៃសហរដ្ឋអាមេរិក - ảnh 1 នាយឧត្តមសេនីយ៍លោក To Lam រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម (ខាងឆ្វេង) និងលោក Davis Bernhardt រដ្ឋមន្រ្តីក្រសួង មហាផ្ទៃសហរដ្ឋអាមេរិក។

  លោក Davis Bernhardt បានជឿជាក់ថា ដំណើរទស្សនកិច្ចនៅអាមេរិក របស់លោករដ្ឋមន្រ្តី To Lam នឹងរួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនងភាពជា ដៃគូគ្រប់ជ្រុងជ្រោយរវាងអាមេរិកនិង វៀតណាមនិយាយរួមនិងទំនាក់ទំនងសហប្រតិបតិ្តការរវាងក្រសួងមហាផ្ទៃអាមេរិកនិងក្រសួងនគរបាលវៀតណាមនិយាយដោយឡែក។ ភាគីទាំងពីរបានផ្លាស់ប្ដូរមតិស្ដីពីបញ្ហាអន្តរជាតិនិងតំបន់នានា ដែលមានការយកចិត្តទុកដាក់ដូចគ្នា ព្រមទាំងសង្កត់ធ្ងន់ថា ក្រោយរយៈពេល មួយភាគបួនសតវត្សស្ដារប្រក្រតីភាពទំនាក់ទំនងឡើងវិញមក  ទំនាក់ទំនងរវាង វៀតណាមនិងអាមេរិកកាន់តែរីកចម្រើនយ៉ាងជាក់ស្ដែងនិងទូលំទូលាយលើគ្រប់ វិស័យចាប់តាំងពីសន្តិសុខការពារជាតិ សេដ្ឋកិច្ចពាណិជ្ជកម្ម វប្បធម៌អប់រំ ទេសចរណ៍ រហូតដល់វិទ្យាសាស្ត្របច្ចេកទេសនិងមនុស្សធម៌។

        រដ្ឋមន្រ្តីលោក To Lam បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលចាត់ទុក អាមេរិកជាដៃគូមួយក្នុងចំណោមដៃគូសំខាន់ជួរមុខ ហើយមានគោលបំណងចង់ បន្តជំរុញទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយដោយឈរលើមូលដ្ឋាននៃការគោរពឯករាជ្យ អធិបតេយ្យភាព បូរណភាពដែនដី និងរបបនយោបាយរបស់គ្នា ទៅវិញទៅមក ដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរ រួមចំណែករក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបតិ្តការនិងការអភិវឌ្ឍក្នុងតំបន់និងលើពិភពលោក។

        ក្នុងឱកាសនេះ រដ្ឋមន្រ្តីលោក To Lam និងរដ្ឋមន្ត្រីលោក Davis Bernhardt បានចុះហត្ថលេខា លើអនុស្សរណៈយោគយល់ស្ដីពីការបង្ការប្រឆាំងនឹងការជួញដូរសត្វនិងរុក្ខជាតិព្រៃដោយខុសច្បាប់រវាងក្រសួងនគរបាលវៀតណាមជាមួយ ក្រសួងមហាផ្ទៃអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ