ជំនួបចរចាថ្នាក់រដ្ឋាភិបាលស្ដីពីបញ្ហាព្រំដែន-ដែនដីរវាងវៀតណាមនិងចិន

(VOVWORLD) - នាថ្ងៃទី១៤ ខែមករា នៅខេត្ត Lao Cai ប្រទេសវៀតណាម បានប្រព្រឹត្តទៅ ជំនួបចរចាថ្នាក់រដ្ឋាភិបាលស្ដីពីបញ្ហាព្រំដែន-ដែនដីរវាងវៀតណាមនិងចិន និង ជំនួបរវាងអនុរដ្ឋមន្រ្តីការបរទេសនៃប្រទេសទាំងពីរវៀតណាមនិងចិន។ 
ជំនួបចរចាថ្នាក់រដ្ឋាភិបាលស្ដីពីបញ្ហាព្រំដែន-ដែនដីរវាងវៀតណាមនិងចិន - ảnh 1 ទិដ្ឋភាពនៃជំនួបចរចា 


គណៈ ប្រតិភូវៀតណាមដឹកនាំដោយលោក Le Hoai Trung អនុរដ្ឋមន្រ្តីការបរទេស អគ្គលេខា ធិការគណៈកម្មាធិការទទួលបន្ទុកកិច្ចសហប្រតិបតិ្តការទ្វេភាគីវៀតណាម និងចិន។ ចំណែកឯគណៈប្រតិភូចិនវិញគឺដឹកនាំដោយលោក Kong Xuanyou អនុរដ្ឋមន្រ្តីការបរទេស អគ្គលេខាធិការគណៈកម្មា ធិការទទួលបន្ទុកកិច្ចសហ ប្រតិបតិ្តការទ្វេភាគីចិននិងវៀតណាម។

        ភាគីទាំងពីរបានផ្លាស់ប្ដូរមតិលើគ្រប់ជ្រុងជ្រោយនិងជ្រាលជ្រៅស្ដីពីបញ្ហា ព្រំដែន ដែនដី ក៏ដូចជាទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលកន្លងទៅ ព្រម ទាំងតម្រង់ទិសសម្រាប់កិច្ចសហប្រតិបតិ្តការ ជំរុញការដោះស្រាយបញ្ហាព្រំដែន ដែនដីដែលនៅសេសសល់ក្នុងឆ្នាំ២០១៩ សំដៅរួមចំណែកពង្រឹងនិងពង្រីក បន្ថែមទៀតនូវទំនាក់ទំនងភាពជាដៃគូសហប្រតិបតិ្តការយុទ្ធសាស្ត្រគ្រប់ជ្រុង ជ្រោយរវាងវៀតណាមនិងចិន ផងដែរ។

        ចំពោះបញ្ហាព្រំដែន ដែនដី ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារសំខាន់និង លទ្ធផលដែលភាគីទាំងពីរសម្រេចបាននូវក្នុងក្របខ័ណ្ឌជំនួបចរចាថ្នាក់រដ្ឋា ភិបាលស្ដីពីបញ្ហាព្រំដែន ដែនដី សំដៅអនុវត្តន៍កិច្ចព្រមព្រៀងនានារវាងថ្នាក់ដឹក នាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ហើយដោះស្រាយទាន់ពេលវេលានូវបញ្ហាដែល កើតមានឡើងដោយឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ ផងដែរ។

        ចំពោះបញ្ហានៅសមុទ្រ ភាគីទាំងពីរបានអះអាងថា នឹងគោរពយ៉ាងហ្មឺង ម៉ាត់ ការយោគយល់គ្នាដ៏សំខាន់រវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ ប្រទេស ទាំងពីរ ក៏ដូចជា “កិច្ចព្រមព្រៀងស្ដីពីគោលការណ៍ជាសារវ័ន្តនានាដែលបញ្ជា ណែនាំការដោះស្រាយបញ្ហានៅសមុទ្ររវាងវៀតណាមនិងចិន” ព្រមទាំងជំរុញ ការដោះស្រាយបញ្ហានៅសមុទ្រអោយបានស្របតាមច្បាប់អន្តរជាតិ ដែលក្នុង នោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ ផងដែរ។ ទន្ទឹមនឹងនោះ ភាគីទាំងពីរនឹងសហការគ្នាគ្រប់គ្រងនិងដោះស្រាយជម្លោះនៅ សមុទ្រអោយបានសមហេតុសមផល មិនធ្វើអោយស្ថានភាពស្មុគស្មាញថែម ទៀត ជំរុញកិច្ចសហប្រតិបតិ្តការ រួមគ្នារក្សាសន្តិភាព ស្ថិរភាពនៅសមុទ្រ។

        ភាគីទាំងពីរក៏បានឯកភាពថា នឹងបន្តរួមជាមួយប្រទេសអាស៊ាននានា អនុវត្តន៍យ៉ាងពេញលេញនិងប្រកបដោយប្រសិទ្ធភាពនូវសេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ក៏ដូចជាខិតខំប្រឹងប្រែង សម្រេចបាននូវក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) យ៉ាងឆាប់រហ័ស ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ