ជំនួបចរចាររវាងរដ្ឋមន្រ្តីការបរទេសអាមេរិកនិងចិន

ជំនួបចរចាររវាងរដ្ឋមន្រ្តីការបរទេសអាមេរិកនិងចិន - ảnh 1
រដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi និងសមភាគីអាមេរិកលោក John Kerry (រូបថត៖Xinhua)

(VOVworld) - នាថ្ងៃទី២៧ មករា រដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi និងសម
ភាគីអាមេរិកលោក John Kerry បានជួបចរចារនៅរដ្ឋធានីប៉េកាំងរបស់ចិន។ថ្លែង
មតិនៅទីនេះ លោក Wang Yi បានឲ្យដឹងថា ចិនត្រៀមខ្លួនជាស្រេចផ្លាស់ប្ដូរទស្សនៈ
យ៉ាងទូលំទូលាយជាមួយអាមេរិកអំពីបញ្ហាទាំងអស់ដែលភាគីទាំងពីរ យកចិត្តទុក
ដាក់ដូចគ្នាសំដៅបង្កើនការយល់ដឹងគ្នាទៅវិញទៅមក។លោក Wang Yi សង្ឃឹមថា
ដំណើរទស្សនកិច្ចរបស់លោក John Kerry នឹងជួយពង្រឹងថែម ទៀតនូវការជឿទុក
ចិត្តយុទ្ធសាស្ត្រ ក៏ដូចជាលុបចោលការជាប់មន្ទិលសង្ស័យនានារវាងប្រទេសទាំង
ពីរ។

រីឯខ្លួនវិញ លោក John Kerry ចាត់ទុកថា អាមេរិកនិងចិនមានសមត្ថភាពជំរុញកិច្ច
សហប្រតិបតិ្តការឡើងកំពស់ថ្មីដោយឈរលើមូលដ្ឋានគោរពគ្នាទៅវិញទៅមក
ក្នុងបញ្ហាមួយចំនួនដូចជាបញ្ហានុយក្លែអ៊ែររបស់អ៊ីរ៉ង់ បំរ៉ែបំរួលអាកាសធាតុ និង
សង្គ្រាមនៅអាហ្គានីស្ថាន។ភាគីទាំងពីរក៏មានបញ្ហាសំខាន់ខ្លះទៀតដែលត្រូវការ
យកចិត្តទុកដាក់ដូចជាកម្មវិធីនុយក្លេអ៊ែរបស់ស.ប.បកូរ៉េនិងបញ្ហាសមុទ្រខាង
កើត។អាមេរិកបានអំពាវនាវឲ្យចិនអត់ធ្មត់ចំពោះសកម្មភាពនុយក្លែអ៊ែររបស់រដ្ឋ
អំណាចព្យុង យ៉ាង ព្រមទាំងបន្ធូស្រាលភាពតានតឹងទាក់ទិនដល់តំបន់ជំលោះ
នានានៅសមុទ្រខាងកើត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ