ជំនួបចរចារវាងគណៈប្រតិភូជាន់ខ្ពស់នៃរណសិរ្សមាតុភូមិវៀតណាមនិងរណសិរ្សសាមគ្គីដើម្បីអភិវឌ្ឍមាតុភូមិកម្ពុជា

(VOVWORLD) - នារសៀលថ្ងៃទី៦ ខែធ្នូ នៅទីក្រុង Long Xuyen ខេត្ត An Giang ភាគខាង ត្បូងវៀតណាម គណៈប្រតិភូជាន់ខ្ពស់នៃគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិ វៀតណាមដឹកនាំដោយលោកស្រី Truong Thi Ngoc Anh អនុប្រធានគណៈកម្មា ធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម បានអញ្ជើញជួបចរចាជាមួយគណៈ ប្រតិភូជាន់ខ្ពស់នៃក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីដើម្បីអភិវឌ្ឍមាតុភូមិកម្ពុជា ដឹកនាំដោយលោក ញែម វ៉ាលី អនុប្រធានអចិន្រ្តៃយ៍ អគ្គលេខាធិការក្រុមប្រឹក្សា ជាតិរណសិរ្សសាមគ្គីដើម្បីអភិវឌ្ឍមាតុភូមិកម្ពុជា។
ជំនួបចរចារវាងគណៈប្រតិភូជាន់ខ្ពស់នៃរណសិរ្សមាតុភូមិវៀតណាមនិងរណសិរ្សសាមគ្គីដើម្បីអភិវឌ្ឍមាតុភូមិកម្ពុជា - ảnh 1 ទិដ្ឋភាពនៃជំនួបចរចារវាងភាគីទាំងពីរ (រូបថត៖ TTXVN)


នៅក្នុងជំនួបចរចានេះ អនុប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិ វៀតណាមលោកស្រី Truong Thi Ngoc Anh បានស្នើអោយភាគីទាំងពីរនាពេល ខាងមុខ ចាំបាច់ត្រូវជំរុញខ្លាំងការងារឃោសនាដើម្បីជួយអោយប្រជាជនគ្រប់ ស្រទាប់នៃប្រទេសទាំងពីរមានការយល់ដឹងយ៉ាងជ្រាលជ្រៅថែមទៀតចំពោះអត្ថន័យនិងសារសំខាន់នៃទំនាក់ទំនងដ៏ពិសិដ្ឋរវាងប្រជាជាតិទាំងពីរ ក៏ដូចជាការ ទទួលខុសត្រូវថែ រក្សានិងពូនជ្រុំសម្រាប់ទំនាក់ទំនងនេះផងដែរ។ ទន្ទឹមនឹង នោះ ប្រទេសទាំងពីរបន្តត្រួតពិនិត្យនិងណែនាំអាជ្ញាធរនៃតំបន់ដែនមានខ្សែ ព្រំដែនជាប់គ្នារវាងប្រទេសទាំងពីរ ចលនាអោយប្រជាជនសាមគ្គី ជួយឧបត្ថម្ភគ្នា គ្រប់ជ្រុងជ្រោយ រក្សាសន្តិសុខសណ្ដាប់ធ្នាប់ ការពារបង្គោលព្រំដែន រួមគ្នា កសាងខ្សែព្រំដែនវៀតណាម-កម្ពុជាប្រកបដោយសន្តិភាពនិងមិត្តភាព។

        ចំណែកឯអនុប្រធានអចិន្រ្តៃយ៍ អគ្គលេខាធិការក្រុមប្រឹក្សាជាតិរណសិរ្ស សាមគ្គីដើម្បីអភិវឌ្ឍមាតុភូមិកម្ពុជាលោក ញែម វ៉ាលី វិញ ក៏បានអះអាងថា នា ពេលខាងមុខ រណសិរ្សនៃប្រទេសទាំងពីរនឹងបន្តបង្កើនសកម្មភាពមិត្តភាព សហប្រតិបតិ្តការ ដើម្បីជំរុញទំនាក់ទំនងអោយបានកាន់តែស៊ីជំរៅថែមទៀង ព្រមទាំងសហការគ្នាដោះស្រាយបញ្ហាដែលកើតមានឡើងក្នុងជីវភាពរស់ នៅរបស់ប្រជាជននៅតាមតំបន់ព្រំដែនរវាងប្រទេសទាំងពីរ រួមចំណែកទៅក្នុង ការរក្សាស្ថិរភាពនៅតំបន់ព្រំដែនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ