ជំនួបជាន់ខ្ពស់ចិន-ជប៉ុន-កូរ៉េខាងត្បូង

ជំនួបជាន់ខ្ពស់ចិន-ជប៉ុន-កូរ៉េខាងត្បូង - ảnh 1
ជំនួបត្រីភាគីចិនជប៉ុនកូរ៉េខាងត្បូង(រូបថត៖Internet)
VOV - ការជួបគ្នាជាន់ខ្ពស់ត្រីភាគីលើកទី​៥​រវាងចិន​ ជប៉ុន នឹងកូរ៉េខាងត្បូង​ បាន
បើក នៅទីក្រុងប៉េកាំងរបស់ចិននាព្រឹកថ្ងៃទី​១៣​ ឧសភា ដោយមានការចូលរួមរបស់
នាយករដ្ឋមន្រ្តីចិន​ វេណ​ត្រាប៉ាវ​ នាយករដ្ឋមន្រ្តី​ជប៉ុនYoshihiko Noda  នឹងប្រធានាធិ
 បតីកូរ៉េខាងត្បូង​  Lee Myung Bak។​ ថ្លែងមតិបើកសន្និសីទ នាយករដ្ឋមន្រ្តី ចិន​សង្កត់
ធ្ងន់ថា៖ការពិតជាក់ស្តែងបានបញ្ជាក់ថា៖កិច្ចសហប្រតិបត្តិការរវាងប្រទេស ទាំង​៣​
ចិន​ ជប៉ុន​នឹងកូរ៉េខាងត្បូង​គឺសមស្របទៅនឹងផលប្រយោជន៏ជាមូលដ្ឋាន នៃប្រទេស
ទាំង​៣នេះ​ព្រមទាំងជួយបន្ថែមកំលាំងដើម្បីឆ្លងកាត់រាល់ការលំបាក នឹងស្វែងរកការ
អភិវឌ្ឌ្យន៏រួម។​តាមលោកថា៖ជំនួបត្រីភាគីនេះមានអត្ថន័យសំខាន់ ចំពោះសន្តិភាព
នឹងស្ថិរភាពនៅក្នុងតំបន់​ពិសេសគឺ ក្នុងស្ថានភាពដែលគ្រោះវិប័ត្ត ហិរញ្ញវត្ថុសកល
នៅតែមិនទាន់បញ្ឈប់​  នឹងយថាទស្សអំពីគ្រោះវិប័ត្តប្រាក់បំណុល សាធារណះនៅ
អឺរ៉ុបនៅតែមិនទាន់ច្បាស់លាស់ទេ។ នាយករដ្ឋមន្រ្តីចិន​ក៏ឲ្យដឹង ដែរថា៖ប្រទេស
ទាំង ៣​ចិន​ ជប៉ុន​នឹងកូរ៉េខាងត្បូង​បានឯកភាពចាប់ផ្តើមការចរចារ ស្តីអំពីតំបន់ជួញ
ដូរសេរី​​ក្នុងឆ្នាំនេះ។នៅក្នុងការជួបគ្នានេះ​ប្រទេសទាំង​៣​និងចុះហត្ថ លេខាលើកិច
ព្រមព្រៀងជំរុញ ជួយសម្រួលនឹងគាំពារការវិនិយោគ​ ដែលត្រូវបាន ចាត់ទុកជា
ឯកសារខាងច្បាប់សំខាន់អំពីកិច្ចសហប្រតិបត្តិការត្រីភាគីលើវិស័យសេដ្ឋកិច្៕

ប្រតិកម្មទៅវិញ

ផ្សេងៗ