ជំនួបប្រាស្រ័យពន្លឿនវិនិយោគបរទេសនៅខេត្ត Thua Thien - Hue

ជំនួបប្រាស្រ័យពន្លឿនវិនិយោគបរទេសនៅខេត្ត Thua Thien - Hue - ảnh 1
ជំនួបប្រាស្រ័យពន្លឿនវិនិយោគបរទេសនៅខេត្ត Thua Thien - Hue

      (VOV)_នារសៀលថ្ងៃទី២ កក្កដា នៅទីក្រុងហ្វេ គណៈកម្មាធិការ​ប្រជាជនខេត្ត Thua
 Thien – Hue បានរួមសហការជាមួយក្រសួង​ការបរទេស រៀបចំ៖ ជំនួបប្រាស្រ័យ ពន្លឿន
វិនិយោគបរទេសនៅខេត្ត Thua Thien – Hue ឆ្នាំ ២០១៦។ គំរោងការណ៍សំខាន់ចំនួន
៣០ ត្រូវបាន​ខេត្តអំពាវនាវវិនិយោគក្នុងឱកាសនេះ រួមមាន៖​សេវាកម្មទេសចរណ៍​ 
ឧស្សាហកម្មឧបត្ថម្ភ អប់រំ សុខាភិបាល…លៗ។ ថ្លែងមតិនៅទីនេះ លោក​ Phan Thien
Dinh ប្រធានមន្ទីរផែនការនិងវិនិយោគខេត្ត Thua Thien – Hue បានអោយដឹងថា៖

      “ មានចំណុចពិបាកជាច្រើន ក្នុងពេលអំពាវនាវ វិនិយោគិនបរទេស​មកដល់ខេត្ត Thua
 Thien – Hue ជាពិសេសគឺក្នុងវិស័យផលិតកម្ម ​ឧស្សាហកម្ម។ ​Thua Thien – Hue ទើបនឹង
បានចាប់ផ្តើមក្នុងវិស័យកាត់ដេរ ​និងទេសចរណ៍ បានជានិន្នការវិនិយោគក្នុងវិស័យ
នេះច្រើនជាងគេ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ