ជំនួបប្រាស្រ័យរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាបុណ្យជាតិវៀតណាមនិងលើកទី២៤ទិវាបុណ្យជាតិអាមេនី

ជំនួបប្រាស្រ័យរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាបុណ្យជាតិវៀតណាមនិងលើកទី២៤ទិវាបុណ្យជាតិអាមេនី - ảnh 1
ជំនួបប្រាស្រ័យរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាបុណ្យជាតិវៀតណាមនិងលើកទី២៤ទិវាបុណ្យជាតិអាមេនី

          (VOV)_នារសៀលថ្ងៃទី៥ កញ្ញា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅជំនួប
ប្រាស្រ័យរំលឹកខួបអនុស្សាវរីយ៍លើកទី៧០​ទិវាបុណ្យជាតិវៀត​ណាម (ថ្ងៃទី២ កញ្ញា
 ឆ្នាំ ១៩៤៥-ថ្ងៃទី២ កញ្ញា ឆ្នាំ ២០១៥) និងលើកទី២៤​ទិវា​បុណ្យ​ជាតិអាមេនី (ថ្ងៃ ទី ២១ កញ្ញា ឆ្នាំ ១៩៩១- ថ្ងៃទី២១ កញ្ញា ឆ្នាំ ២០១៥)។​ ថ្លែងមតិនៅទីនេះ ប្រធានស
មាគមមិត្តភាពវៀតណាម-អាមេនី លោក Nguyen Van Thuan បានចាត់ទុកថា៖​ជំនួប
ប្រាស្រ័យនេះ ជាសកម្មភាព១ក្នុងចំណោម​សកម្ម​ភាពរួមវិភាគទានយ៉ាងសកម្ម 
ដើម្បីរឹតបន្តឹងចំណងមិត្តភាព កិច្ចសហប្រតិ​បត្តិការ ឆ្ពោះទៅអនាគត១ប្រកបដោយ
សម្បូររុងរឿងសំរាប់ប្រទេសទាំងពីរ ​ប្រជាជាតិទាំងពីរ។ លេខាទី៣ ស្ថានទូតសា
ធារណរដ្ឋអាមេនី ប្រចាំនៅវៀត​ណាម Arsen Kotanjyan បានអះអាងថា៖ នាពេល
ខាងមុខនេះ ស្ថានទូតនឹងបន្ត​គាំទ្រ រួមសហការជាមួយសមាគមមិត្តភាពវៀតណាម
-អាមេនី រៀបចំសកម្មភាពផ្សេងៗ ដើម្បីជំរុញទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិ
បត្តិការ រវាងប្រជាជននៃប្រទេសទាំងពីរ អាមេនីនិងវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ