ជំនួបប្រាស្រ័យអតីតយុទ្ធជនដែលបានចូលរួមការរំដោះស្រុកកោះ Truong Sa
![ជំនួបប្រាស្រ័យអតីតយុទ្ធជនដែលបានចូលរួមការរំដោះស្រុកកោះ Truong Sa - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2015_03_31/3-tin_olft.jpg) |
ជំនួបប្រាស្រ័យអតីតយុទ្ធជនដែលបានចូលរួមការរំដោះស្រុកកោះ Truong Sa |
(VOV)_ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវារំដោះប្រជុំកោះ Truong Sa
ខេត្ត Khanh Hoa (ភាគកណ្ដាលវៀតណាម) (ថ្ងៃទី២៩មេសាឆ្នាំ ១៩៧៥ -ថ្ងៃទី២៩
មេសាឆ្នាំ ២០១៥) អតីតយុទ្ធជន Truong Sa បានចូលរួមពិធីជួបមុខ នៅទីក្រុង Nha
Trang ខេត្ត Khanh Hoa នាថ្ងៃទី៣០មិនា។ នៅទីនេះអតីតយុទ្ធជនទាំងឡាយបាន
អះអាងថា៖ ការរំដោះប្រជុំកោះ Truong Sa ដើរតួនាទីដ៏សែនសំខាន់ ក្នុងបុព្វហេតុ
កសាងនិងការពារមាតុប្រទេស។ បណ្ដាអតីតយុទ្ធជនបានរំលឹកឡើងវិញនូវប៉ុន្មាន
ថ្ងៃខែតស៊ូពោពេញទៅដោយការលំបាកដើម្បីការពារអធិបតេយ្យភាពកោះ សមុទ្រ
កោះពិសិដ្ឋរបស់មាតុប្រទេស ទៅសាកសួរសុខទុក្ខបណ្ដាគ្រួសារជាសមាជិកមាន
ការលំបាកផងដែរ៕