ជំនួបពិភាក្សាការងាររវាងបក្សកុម្មុយនិស្តវៀតណាមនិងគណៈបក្សប្រជាជនកម្ពុជា

(VOVWORLD) - នៅជំនួបពិភាក្សាការងារនេះ ភាគីទាំងពីរបានសង្កត់ធ្ងន់ថា បក្សទាំងពីរ រដ្ឋទាំងពីរជានិច្ចកាលគោរពនិងផ្ដល់អាទិភាពចម្បងដល់ទំនាក់ទំនងវៀតណាម-កម្ពុជា ដោយកំណត់នេះជាភារកិច្ចយុទ្ធសាស្ត្រដ៏សែនសំខាន់ក្នុងគោលនយោបាយកិច្ចការបរទេសរបស់ខ្លួន។ 
ជំនួបពិភាក្សាការងាររវាងបក្សកុម្មុយនិស្តវៀតណាមនិងគណៈបក្សប្រជាជនកម្ពុជា - ảnh 1ទិដ្ឋភាពនៅជំនួបពិភាក្សា។ (រូបថត៖ VOV5)

នៅថ្ងៃទី៤ ខែវិច្ឆិកា នៅទីស្នាក់ការមជ្ឈឹមបក្ស លោក Vo Van Thuong សមាជិកការិយាល័យនយោបាយ និងជាសមាជិកប្រចាំការនៃគណៈលេខាមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម បានអញ្ជើញជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូជាមួយសម្ដេច សាយ ឈុំ អនុប្រធានគណៈបក្ស ប្រធានគណៈប្រចាំការនៃគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្ដាល គណៈបក្សប្រជាជនកម្ពុជានិងជាប្រធានព្រឹទ្ធសភាកម្ពុជា។

នៅជំនួបពិភាក្សាការងារនេះ ភាគីទាំងពីរបានសង្កត់ធ្ងន់ថា បក្សទាំងពីរ រដ្ឋទាំងពីរជានិច្ចកាលគោរពនិងផ្ដល់អាទិភាពចម្បងដល់ទំនាក់ទំនងវៀតណាម-កម្ពុជា ដោយកំណត់នេះជាភារកិច្ចយុទ្ធសាស្ត្រដ៏សែនសំខាន់ក្នុងគោលនយោបាយកិច្ចការបរទេសរបស់ខ្លួន។ ភាគីទាំងពីរបានឯកភាពថា នាពេលខាងមុខនឹងបន្តសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវសេចក្ដីថ្លែងការណ៍រួមនិងកិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេភាគី; បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខ កសាងខ្សែព្រំដែនវៀតណាម-កម្ពុជាប្រកបដោយសន្តិភាព មិត្តភាព ស្ថិរភាព សហប្រតិបត្តិការនិងអភិវឌ្ឍ; លើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ក្នុងនោះមានការបើកជើងហោះហើររវាងប្រទេសទាំងពីរឡើងវិញ ក្រោយពីស្ថានភាពជម្ងឺរាតត្បាតកូវីដ-១៩ត្រូវបានគ្រប់គ្រង ព្រមទាំងបង្កលក្ខណៈងាយស្រួលសម្រាប់សហគមន៍ជនជាតិវៀតណាមនិងកម្ពុជា រស់នៅប្រកបដោយស្ថិរភាព យូរអង្វែង ធ្វើការនិងសិក្សារៀនសូត្រនៅប្រទេសនីមួយៗផងដែរ។ ភាគីទាំងពីរបានសង្កត់ធ្ងន់ថា ទោះជាក្នុងកាលៈទេសៈណាក៏ដោយ ភាគីទាំងពីរនឹងធ្វើអស់ពីកម្លាំងកាយចិត្តដើម្បីការពារ ថែរក្សានិងពូនជ្រុំឲ្យទំនាក់ទំនងវៀតណាម-កម្ពុជាកាន់តែររីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ