ជំនួបមុខជាមួយបណ្ដាអ្នកវិទ្យាសាស្ត្រវៀតណាមនៅអូស្រ្តាលី


ជំនួបមុខជាមួយបណ្ដាអ្នកវិទ្យាសាស្ត្រវៀតណាមនៅអូស្រ្តាលី - ảnh 1
ជំនួបមុខជាមួយបណ្ដាអ្នកវិទ្យាសាស្ត្រវៀតណាមនៅអូស្រ្តាលី (Image: VNA)

(VOVworld) – នាថ្ងៃទី ៤ កក្កដា នៅរដ្ឋធានី Canberra ស្ថានទូតវៀតណាម
ប្រចាំនៅអូស្ត្រាលីបានរៀបចំជំនួបមុខជាមួយបណ្ដាអ្នកវិទ្យាសាស្ត្រ
វៀតណាមដែលកំពុងរស់នៅនិងធ្វើការនៅអូស្រ្តាលី។ ថ្លែងមតិនៅទីនេះ
ឯកអគ្គរដ្ឋទូត វៀតណាមប្រចាំនៅអូស្រ្តាលី លោក Luong Thanh Nghi បាន
ឲ្យដឹងថា៖ ទំនាក់ ទំនងដៃគូលើគ្រប់វិស័យរវាងវៀតណាមនិងអូស្ត្រាលី
ក្នុងនោះ មានកិច្ចសហប្រតិ បត្តិការវិទ្យាសាស្ត្របច្ចេកវិទ្យាកំពុងអភិវឌ្ឍន៍
ល្អប្រសើរ។ ប្រទេសទាំង ២ កំពុងអនុវត្តយ៉ាងសកម្មកិច្ចព្រមព្រៀងសហ
ប្រតិបត្តិការខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ឆ្នាំ ២០១៣  ប្រមូលផ្តុំទៅលើ
ការផ្លាស់ប្តូរព័ត៌មាននិងផ្ទេប្តូរបច្ចេកវិទ្យានិងបណ្ដុះ បណ្ដាល ជាដើម។
នៅជំនួបលើកនេះ បណ្ដាអ្នកវិទ្យាសាស្ត្របានពិភាក្សាអំពីការចូលរួមផ្ទាល់
ក្នុងសកម្មភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានៅវៀតណាមការអនុវត្ត
គំរោងការណ៍សហប្រតិបត្តិការរួមសំដៅផ្សាភ្ជាប់បណ្តាញអ្នកវិទ្យាសាស្ត្រ
វៀតណាមនៅអូស្ត្រាលី ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ