ជំនួបមិត្តភាពនិងសហប្រតិបត្តិការប្រជាជនវៀតណាម-កម្ពុជាលើកទី ៣

នាថ្ងៃទី ២ សីហា នៅខេត្ត Dong Nai (ភាគខាងត្បូងវៀតណាម) សម្ព័ន្ធបណ្ដាអង្គការ មិត្តភាពវៀតណាមគួបផ្សំជាមួយសមាគមមិត្តភាពនៃប្រទេសទាំង ២ វៀតណាម - កម្ពុជា
បានរៀបចំ “ជំនួបមិត្តភាពនិងសហប្រតិបត្តិការប្រជាជនវៀតណាម-កម្ពុជា លើកទី ៣ ក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍លើកទី ៤៥ ទិវាបង្កើតទំនាក់ទំនងការទូត វៀតណាម-
កម្ពុជា និង “ឆ្នាំមិត្តភាពវៀតណាម-កម្ពុជា ២០១២”។ ថ្នាក់ដឹកនាំនៃ សមាគមមិត្តភាពនៃ
ប្រទេសទាំង ២ បានវាយតំលៃខ្ពស់ចំពោះលទ្ធផលរបស់កិច្ចសហប្រតិបត្តិការមិត្តភាព
ស្អិតរមួតរវាងវៀតណាមនិងកម្ពុជាក្នុងរយៈពេល ៤៥ ឆ្នាំកន្លងទៅ ។វាយតំលៃខ្ពស់
មនោសញ្ចេតនាដ៏ថ្លៃថ្លារបស់ប្រទេសទាំង ២ ឧបនាយករដ្ឋមន្ត្រីប្រចាំការរាជរដ្ឋាភិបាល
កម្ពុជា លោកជំទាវ ម៉ែន សំអន និងជាប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម បានឲ្យ
ដឹងថា៖ 

“ខ្ញុំសូមសម្តែងនូវសេច្តីដឹងគុណដ៏ជ្រាលជ្រៅចំពោះកងទ័ពស្ម័គ្រចិត្ដវៀតណាម ដែលបាន
ប្រយុទ្ធស្មាកៀកស្មាតស៊ូប្រយុទ្ធជាមួយកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជារួចផុត
ពីរបបប្រល័យពូជសាសន៍របស់ខ្មែរក្រហម។ យើងខ្ញុំថ្លែងអំណរគុណដ៏ស្មោះសរចំពោះ
រដ្ឋាភិបាលនិងប្រជាជនវៀតណាមបន្តសហប្រតិបត្តិការល្អនិងគាំទ្រការអភិវឌ្ឍន៍សេដ្ឋ
កិច្ចសង្គមរបស់កម្ពុជា។ ខ្ញុំជឿជាក់ថា៖ ការដែល ប្រទេសទាំង ២ រំលឹកខួបអនុស្សារវរីយ៍
លើកទី ៤៥ ទិវាបង្កើតទំនាក់ទំនងការទូតនិងឆ្នាំមិត្តភាពកម្ពុជា-វៀតណាមនឹងបង្កើន
ការបើកទូលាយកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២ ឲ្យខ្លាំងក្លាថែមទៀត បំរើ
ផលប្រយោជន៍ជាក់ស្តែងសំរាប់ប្រជាជននៃប្រទេសទាំង ២ រួមចំណែកក្នុងការរក្សារ
សន្តិភាព ស្ថិរភាព និងសម្បូរុងរឿងឲ្យទាំងសហគមន៍ អាស៊ាន។”

នារសៀលថ្ងៃដ៏ដេល បណ្ដាតំណាងនៃប្រទេសទាំង ២ បានរៀបចំការសន្ទនាស្តីពីការ ចែករំលែកបទពិសោធន៍សកម្មភាពមិត្តភាពប្រជាជនសំដៅបន្តជំរុញកិច្ចសហប្រតិបត្តិការ មិត្តភាពវៀតណាម-កម្ពុជាឲ្យខ្លាំក្លាថែមទៀត៕

ជំនួបមិត្តភាពនិងសហប្រតិបត្តិការប្រជាជនវៀតណាម-កម្ពុជាលើកទី ៣ - ảnh 1
វៀតណាមនិងកម្ពុជាបង្កើនទំនាក់ទំនងមិត្តភាពឲ្យខ្លាំក្លាថែមទៀត។ (Image: Internet)


ប្រតិកម្មទៅវិញ

ផ្សេងៗ