ជនប្រដាប់អាវុធ PKK រាប់សិបនាក់ត្រូវស្លាប់ក្នុងការវាយប្រហារតាមផ្លូវ អាកាសនៅទួរគី
![ជនប្រដាប់អាវុធ PKK រាប់សិបនាក់ត្រូវស្លាប់ក្នុងការវាយប្រហារតាមផ្លូវ អាកាសនៅទួរគី - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2016_05_04/hang chuc tay sung pkk thiet mang trong cac vu khong kich tai tho nhi ky.jpg) |
ជនប្រដាប់អាវុធ PKK រាប់សិបនាក់ត្រូវស្លាប់ក្នុងការវាយប្រហារតាមផ្លូវ អាកាសនៅទួរគី (Image: VNA) |
(VOVworld) – នាថ្ងៃទី ៣ ឧសភា កងទ័ពទួរគីបានឲ្យដឹងថា៖ ជនប្រដាប់អាវុធ
ចំនួន ៤២ នាក់ចំណុះគណៈបក្សកម្មករជន Kurd (PKK) ត្រូវស្លាប់ក្នុងបណ្ដាការ
វាយប្រហារតាមផ្លូវអាកាសនិងការប៉ះទង្គិចក្នុងរយៈពេលពីរថ្ងៃគឺថ្ងៃទី ២ និងទី
៣ ឧសភា។ បណ្ដាយន្តហោះចំបាំងរបស់ទួរគីបានវាយប្រហារទៅលើទីតាំង
របស់ កំលាំង PKK ប៉ែកខាងជើងអ៊ីរ៉ាក់ នាយប់ថ្ងៃទី ២ ឧសភា ដែលធ្វើឲ្យជន
ប្រដាប់ អាវុធ PKK ចំនួន ១៨ នាក់ត្រូវស្លាប់។ ជនប្រដាប់អាវុធ PKK រាប់ពាន់
នាក់និង ទាហានទួរគីរួមជាមួយជនស៊ីវិលទួរគីរាប់រយនាក់ត្រូវស្លាប់គិតតាំង
ពីកើតជំលោះរវាង កំលាំង PKK និងកងទ័ពទួរគីបានផ្ទុះឡើងវិញគិតតាំងពី
ខែកក្ដដាឆ្នាំ ២០១៥ ក្រោយរយៈ ២ ឆ្នាំឈប់បាញ់មក៕