ជំនួបវៀតណាមលើកទី៩បានប្រារព្ធឡើងនាថ្ងៃទី២៨កក្កដា

ជំនួបវៀតណាមលើកទី៩បានប្រារព្ធឡើងនាថ្ងៃទី២៨កក្កដា - ảnh 1
ជំនួបវៀតណាមលើកទី៩បានប្រារព្ធឡើងនាថ្ងៃទី២៨កក្កដា (radiovietnam.vn)



        VOV-អ្នកវិទ្យាសាស្ត្រអន្តរជាតិចំនួនជាង២រយនាក់ក្នុងនោះមានអ្នក​
វិទ្យាសាស្ត្រ​ចំនួន៧នាក់ដែលធ្លាប់ទទួលបានរង្វាន់ Nobel បានចូលរួម “ជំនួប
​វៀត​ណាមលើកទី៩” នៅទីក្រុង Quy Nhon ខេត្ត Binh Dinh។ ជំនួបវៀតណាមលើក
ទី​៩​​នឹងបានអូសបន្លាយដល់ថ្ងៃទី១៧សីហា។ នេះជាសកម្មភាពដោយអង្គការ
ជំនួប​វៀតណាម ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ក្រសួងអប់រំបណ្ដុះបណ្ដាល
ក្រសួង​ការបរទេសនិងគណៈកម្មាធិការប្រជាជនខេត្ត Binh Dinh សហការរៀបចំ
ក្នុង​ឱកាស​រំលឹកខួបលើកទី៤០កិច្ចសហប្រតិបត្តិការវៀតណាម-បារាំងនិងលើក
ទី២០​ទិវាបង្កើតអង្គការជំនួបវៀតណាម។ ក្នុងឱកាសនេះដែរអង្គការជំនួបវៀត
ណាមនឹង​បើក​សម្ភោធន៍មជ្ឈមណ្ឌលអន្តរជាតិវិទ្យាសាស្ត្រនិងអប់រំអន្តរផ្នែក នៅ
Quy Nhon ខេត្ត Binh Dinh សំដៅជំរុញកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ​អភិវឌ្ឍន៍
អប់រំនិង​លើក​កំពស់ចំណេះដឹងវិទ្យាសាស្ត្រនៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ