ជំនួបសំណេះសំណាលជាមួយយុទ្ធជន Dien Bien យុវជនស្ម័គ្រចិត្ត និង​ប្រជាពលករ​ខ្សែ​ត្រៀមជួរមុខ

(VOVWORLD) - នេះគឺជាឱកាសដើម្បីរំលឹកគ្រាដ៏អង់អាចក្លាហានរបស់ប្រជាជាតិ។ តាមនោះ ជួយយុវជនជំនាន់វ័យក្មេងបច្ចុប្បន្នពង្រីកប្រពៃណីរបស់ដូនតា រួមជាមួយបក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូលប្តេជ្ញាអនុវត្តន៍ឱ្យបានជោគជ័យនូវបុព្វហេតុកសាង និងការពារមាតុភូមិ។
ជំនួបសំណេះសំណាលជាមួយយុទ្ធជន Dien Bien យុវជនស្ម័គ្រចិត្ត និង​ប្រជាពលករ​ខ្សែ​ត្រៀមជួរមុខ - ảnh 1កម្មវិធី “ជួបសំណេះសំណាល តបស្នងសងគុណ យុទ្ធជន Dien Bien យុវជនស្ម័គ្រចិត្ត និងប្រជាពលករខ្សែត្រៀមជួរមុខ ដែលបានចូលរួមដោយផ្ទាល់ក្នុងយុទ្ធនាការ Dien Bien Phu”  (រូបថត៖ tuyenhinhthanhhoa.vn)

ក្នុងឱកាសរំលឹកខួបលើកទី ៧០ ទិវាជ័យជំនះ Dien Bien Phu (៧ ឧសភា ១៩៥៤ - ៧ ឧសភា ២០២៤) នាព្រឹកថ្ងៃទី ៦ មេសា នៅខេត្ត Thanh Hoa កម្មវិធី “ជួបសំណេះសំណាល តបស្នងសងគុណ យុទ្ធជន Dien Bien យុវជនស្ម័គ្រចិត្ត និងប្រជាពលករខ្សែត្រៀមជួរមុខ ដែលបានចូលរួមដោយផ្ទាល់ក្នុងយុទ្ធនាការ Dien Bien Phu”។ លោកស្រី To Thi Bich Chau អនុប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានឲ្យដឹងថា នេះគឺជាឱកាសដើម្បីរំលឹកគ្រាដ៏អង់អាចក្លាហានរបស់ប្រជាជាតិ។ តាមនោះ ជួយយុវជនជំនាន់វ័យក្មេងបច្ចុប្បន្នពង្រីកប្រពៃណីរបស់ដូនតា រួមជាមួយបក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូលប្តេជ្ញាអនុវត្តន៍ឱ្យបានជោគជ័យនូវបុព្វហេតុកសាង និងការពារមាតុភូមិ៖

“ជំនួបសំណេះសំណាលនេះមានគោលបំណងឃោសនាយ៉ាងទូលំទូលាយដល់កម្មាភិបាល បក្ខជន សមាជិក និងប្រជាជនអំពីអត្ថន័យ ឋានៈ និងតម្លៃប្រវត្តិសាស្ត្រដ៏មហិមានៃជ័យជំនះ Dien Bien Phu ព្រមទាំងអះអាងពីការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់បក្សកុម្មុយនិស្តវៀតណាម លោកប្រធានហូជីមិញ និងស្មារតីមហាសាមគ្គីភាពជាតិគឺជា កត្តាសម្រេចចិត្តក្នុងជ័យជំនះនៃការតស៊ូដើម្បីសង្គ្រោះប្រទេសជាតិ។ យើងលើកតម្កើងចំពោះការរួមចំណែករបស់យុទ្ធជន Dien Bien យុវជនស្ម័គ្រចិត្ត និងប្រជាពលករខ្សែត្រៀមខាងមុខ ដែលបានចូលរួមដោយផ្ទាល់ក្នុងយុទ្ធនាការ Dien Bien Phu។ នេះគឺជាការងារដ៏មានអត្ថន័យ និងមានលក្ខណៈមនុសាស្ត្រយ៉ាងជ្រាលជ្រៅជ្រៅផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ