ជំនួបសន្ទនាការពារប្រទេសវៀតណាម-ចិនលើកទី៤បញ្ចប់ប្រកបដោយជោគជ័យ
(VOV)_ឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស
វៀត ណាមទើបនឹងឆ្លើយបទសម្ភាសន៍អ្នកយកព័ត៍មាន នៃទីភ្នាក់ងារសារព័ត៍មាន វៀតណាមប្រចាំនៅប៉េកាំង (ចិន) អំពីលទ្ធផលនៃជំនួបសន្ទនាការពារប្រទេសវៀត
ណាម-ចិនលើកទី៤។ អនុរដ្ឋមន្ត្រី Nguyen Chi Vinh បានអោយដឹងថា÷លើក នេះ វៀតណាមនិងចិនបានបង្កើតខ្សែរទូរស័ព្ទ Hotline ដើម្បីទាក់ទងផ្ទាល់ រវាង ក្រសួង ការពារប្រទេសនៃប្រទេសទាំងពីរ។ តាម អនុរដ្ឋមន្ត្រី Nguyen Chi Vinh ថា÷ដើម្បី
កសាងទំនុកទុកចិត្តយុទ្ធសាស្ត្រ ប្រទេសទាំងពីរត្រូវផ្អែកទៅលើមូលដ្ឋាននៃបញ្ហា
ស្នូលចំនួន២។ទី១ គឺធានាសន្តិភាពនៅតំបន់ព្រំដែន លើសមុទ្រ ទាំងក្នុងជំនួប សន្ទនា បង្កើតបរិយាកាសសន្តិភាព មិត្តភាព។ ទីពីរគឺ ការទុកចិត្តទាំងនោះ ត្រូវ បានអនុវត្តដោយបណ្ដាខ្លឹមសារនៃកិច្ចសហប្រតិបត្តិការជាក់ស្ដែង។ អនុរដ្ឋមន្ត្រី
Nguyen Chi Vinh ក៏បានអោយដឹងថា÷នៅក្នុង ជំនួបសន្ទនាការពារប្រទេសវៀត
ណាម-ចិនលើកទី៤ នេះ វៀតណាមបាននាំចេញការផ្តើមគំនិត មិនប្រើអាវុធ និងអំពើហឹង្សារទាំងឡាយ ឬ គំរាមគំហែងប្រើអំពើហឹង្សារនៅសមុទ្រខាងកើត។ ភាគីចិនបានកត់សម្គាល់និងស្រាវជ្រាវយ់ាងម៉ត់ចត់អំពីបញ្ហានេះដែរ៕
![ជំនួបសន្ទនាការពារប្រទេសវៀតណាម-ចិនលើកទី៤បញ្ចប់ប្រកបដោយជោគជ័យ - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2013_06_08/images1220691_tuong_nguyen_chi_vinh.jpg) |
ឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស វៀត ណាម(TTXVN) |