ជំនួបសន្ទនាយុទ្ធសាស្ត្រការទូតនិងការពារជាតិវៀតណាម-អូស្ត្រាលីលើកទី៥

(VOVWORLD) -អនុវត្តកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ នាថ្ងៃទី២៧កញ្ញា នៅរដ្ឋធានី Canberra ប្រទេសអូស្ត្រាលី អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Dang Dinh Quy និងសមភាគីអូស្ត្រាលី លោក Gary Quinlan រួមទាំងអនុរដ្ឋមន្ត្រីការពារជាតិ អូស្ត្រាលីអ្នកស្រី Rebecca Skinner បានអញ្ជើជាសហអធិបតីកិច្ចប្រជុំលើកទី៥នៃជំនួប សន្ទនាយុទ្ធសាស្ត្រការទូតនិងការពារជាតិរវាងប្រទេសទាំងពីរ។ 
ជំនួបសន្ទនាយុទ្ធសាស្ត្រការទូតនិងការពារជាតិវៀតណាម-អូស្ត្រាលីលើកទី៥ - ảnh 1គណៈប្រតិភូវៀតណាមក្នុងជំនួបសន្ទនាវៀតណាម-អូស្ត្រាលីលើកទី៥ (រូបរូប៖Sơn Hà/Vietnam+) 

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានសម្តែងនូវការពេញចិត្ត ដោយឃើញថា ទំនាក់ទំនងដៃគូលើគ្រប់ វិស័យវៀតណាម-អូស្ត្រាលីបន្តមានការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាប្រកបដោយប្រសិទ្ធិ ភាព។ ភាគីទាំងពីរបានឯកភាព ជម្រុញរាល់ការខិតខំប្រឹងប្រែង សំដៅនាំទំនាក់ ទំនងសំខាន់នេះកាន់តែស៊ីជម្រៅលើគ្រប់វិស័យ។ ភាគីទាំងពីរក៏បានឯកភាព រឹត បន្តឹងកិច្ចសហប្រតិបត្តិការដើម្បីត្រៀមរៀបចំល្អនូវដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹក នាំនៃប្រទេសទាំងពីរនាពេលខាងមុខ។ ភាគីទាំងពីរបានសង្កត់ធ្ងន់នូវសារៈសំខាន់ នៃការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថភាពនិងសេរីភាពនាវាចរណ៍ អាកាស ចរណ៍ក្នុងតំបន់ ដោះស្រាយជម្លោះដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ។ ភាគីទាំងពីរក៏បានអះអាងថា នឹងសហការយ៉ាងស្អិតរមួតដើម្បីធានាជោគជ័យនៃ សន្និសីទពហុភាគីនឹងប្រព្រឹត្តទៅនាពេលខាងមុខ រួមមានសន្និសីទជាន់ខ្ពស់ APEC នាខែវិច្ឆិកានៅវៀតណាម សន្និសីទជាន់ខ្ពស់អាស៊ីខាងកើតនៅហ្វីលីពីនជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ