ជំនះពុះពាលើការស្ថិតស្ថេរដើម្បីទេសចរណ៍វៀតណាមអភិវឌ្ឍន៍។

ជំនះពុះពាលើការស្ថិតស្ថេរដើម្បីទេសចរណ៍វៀតណាមអភិវឌ្ឍន៍។ - ảnh 1
កិច្ចប្រជុំ Onlines ទូទាំងប្រទេសអំពីទេសចរណ៍ដោយក្រសួងវប្បធម៍កីឡានិងទេសចរណ៍រៀបចំឡើង


       VOV-រាល់សមិទ្ធិដែលទទួលបានក៏ដូចជាបញ្ហានៅស្ថិតស្ថេរក្នុងការងារ​
អភិវឌ្ឍន៍​ទេសចរណ៍ពីឆ្នាំ២០១០មកត្រូវបានលើកឡើងក្នុងកិច្ចប្រជុំ Onlines
ទូទាំងប្រទេស​អំពី​ទេសចរណ៍ដោយក្រសួងវប្បធម៍កីឡានិងទេសចរណ៍រៀបចំ​ឡើងនាព្រឹកថ្ងៃទី២៩សីហា។ តាមការវាយតំលៃរួម ទេសចរណ៍វៀតណាមក្នុង
ប៉ុន្មានឆ្នាំ​កន្លងទៅបានមានការ​បោះ​ជំហានយ៉ាងខ្លាំងលើគ្រប់វិស័យ។
ព្រឹត្តិការណ៍​ទេសចរណ៍ធំៗសំខាន់ជាច្រើននៃប្រទេស​ជាតិនិងដំបន់ត្រូវបានធ្វើ
ឡើងនៅវៀតណាម។ ក្នុងរយៈពេល២ឆ្នាំកន្លងមក បរិមាណ​ភ្ញៀវ​បរទេសមក
វៀតណាមបាន​កើន​ខ្ពស់ជាបន្តបន្ទាប់ ទន្ទឹមនឹងនោះទេសចរណ៍ក្នុងប្រទេសក៏
មាន​កំណើនខ្ពស់ពិសេសគឺ​ការអភិវឌ្ឍន៍ទេសចរណ៍សំរាកលំហែកាយសមុទ្រ។
តាមបណ្ដា​អ្នក​ជំនាញការថា ទោះបីមានកំណើនខ្ពស់អំពីបរិមាណប៉ុន្តែការ
អភិវឌ្ឍន៍នេះមិនទាន់​ស័ក្កសមនឹង​សក្ដានុភាពឧត្តមភាពទ្រង់ទ្រាយលក្ខណៈ ផលិតផលទេសចរណ៍របស់​វៀតណាមនាបច្ចុប្បន្នឡើយ។​ដើម្បីទេសចរណ៍ វៀតណាមអភិវឌ្ឍន៍យ៉ាងជំនាញនិង​ចីរភាព វិធានការមួយចំនួនត្រូវបាន លើកឡើងសំដៅបង្កើតការលោតផ្លោះក្នុងឆ្នាំ២០១២និង​បណ្ដាឆ្នាំជាបន្តគឺ កែលំអរបរិយាកាសទេសចរណ៍លើកកំពស់គុណភាពរបស់ជួរមគ្គទេស
ទេសចរណ៍និងសេវ៉ាកម្មមួយចំនួនទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ