ជនរួមជាតិ Cham ទទួលអំណរពិធីបុណ្យ Kate ឆ្នាំ ២០១៨

(VOVWORLD) - នាព្រឹកថ្ងៃទី៩ខែតុលា សង្កាត់ Do Vinh ទីក្រុង Phan Rang និង ប៉ម Po Rome (ស្រុក Ninh Phuoc ) ជនរួមជាតិ   តាមនិកាយ   ba Lamon នៅខេត្ត Ninh Thuan  បានចូលរួមយ៉ាងសប្បាយរីករាយក្នុងពិធីបុណ្យ Kate ឆ្នាំ ២០១៨។
ជនរួមជាតិ Cham ទទួលអំណរពិធីបុណ្យ Kate ឆ្នាំ ២០១៨ - ảnh 1 ជនរួមជាតិ Cham ទទួលអំណរពិធីបុណ្យ Kate ឆ្នាំ ២០១៨

ពិធីនេះបានទាក់ទាញប្រជាជន អ្នកស្រាវជ្រាវប្បធម៌យ៉ាងច្រើនកុះកររួមទាំង ភ្ញៀវទេសចរក្នុងនិងក្រៅប្រទេសមកចូលរូមនិងស្វែងយល់អំពីវប្បធម៌ជាប្រពៃណី ពោរពេញទៅដោយអត្តសញ្ញាណរបស់ជនរួមជាតិនៅទីនេះផងដែរ។ 

Kate ជាពិធីបុណ្យសំខាន់បំផុតរបស់ជនរួមជាតិ Cham នៅនិកាយ Balamon ។ នេះជាឱកាសមួយសំរាប់ជនរួមជាតិ Cham ធ្វើពិធីសែននិងរំលឹកវិញ្ញាណក្ខ័ន្ធ ជីដូនជីតា បង្កើតអំណោយផលដ៏ល្អសំរាប់ជនរួមជាតិទាំងមូលក្នុងការផលិតកម្ម ព្រមទាំងបង្ហាញនូវវប្បធម៌ជាប្រពៃណីរបស់ជនជាតិផងដែរ។ គួរបញ្ជាក់ថា
ឆ្នាំ២០១៧ ពិធីបុណ្យ Kate របស់ជនរួមជាតិ Cham នៅខេត្ត Ninh Thuan បានក្លាយជាបេតិកភ័ណ្ឌវប្បធម៌អរូបីជាផ្លូវការរបស់ជាតិ។ លោកស្រី Thong Thi Cuu ជនជាតិ Cham បានឲ្យដឹងថា៖
«ការច្រៀងរាំ ការចូលតួល្ខោនពិតជាសប្បាយណាស់។ ជារៀងរាល់ឆ្នាំពិធីបុណ្យ នេះប្រារព្ធឡើងដូច្នេះប្រាដជាគឺសប្បាយចិត្តខ្លាំងណាស់ព្រោះនេះគឺជាប្រពៃណី របស់ជនជាតិ Cham ពីសម័យបុរាណរហូតដល់សព្វថ្ងៃនេះ។»៕

ប្រតិកម្មទៅវិញ

ផ្សេងៗ