ជនវៀតណាមនៅឆែកផ្ញើរលិខិតជំទាស់ជូនឯកអគ្គរដ្ឋទូតចិនស្ដីអំពីការដាក់ពង្រាយយោធានៅសមុទ្រខាងកើត

(VOVworld) - នារសៀលថ្ងៃទី២៩ មេសា មនុស្សជាង៤០០នាក់ជាតំណាងឲ្យសហ
គមន៍ជនវៀតណាមចំនួន៦៥ពាន់នាក់នៅសាធារណៈរដ្ឋឆែកបានធ្វើបាតុកម្មនៅ
ចំពោះមុខស្ថានទូតចិនប្រចាំនៅទីក្រុង Praha ដើម្បីជូនលិខិតប្រឆាំងជំទាស់ការ
ដែលចិនជំរុញខ្លាំងអំពើដាក់ពង្រាយយោធានៅសមុទ្រខាងកើត។
ជនវៀតណាមនៅឆែកផ្ញើរលិខិតជំទាស់ជូនឯកអគ្គរដ្ឋទូតចិនស្ដីអំពីការដាក់ពង្រាយយោធានៅសមុទ្រខាងកើត - ảnh 1
បាតុកម្មរបស់ជនវៀតណាមនៅចំពោះមុខស្ថានទូតចិនប្រចាំនៅទីក្រុង Prague
 (រូបថត៖Ngoc Mai/Vietnam+)

លិខិតជំទាស់៥ចំណុចនេះសំណូមពរឲ្យចិនបញ្ឈប់ជាបន្ទាន់ការពូនជ្រុំកោះសិប្ប
និម្មិតនិងការដាក់ពង្រាយយោធានៅសមុទ្រខាងកើត។ចិនមិនត្រូវគំរាមកំហែង
ប្រទេស ជិតខាង មិនត្រូវគំរាមកំហែងអ្នកនេសាទវៀតណាមឡើយ។ចិនត្រូវដក
ចេញពីកោះដែល ប្រទេសនេះទន្ទ្រានកាន់កាប់ដោយខុសច្បាប់នៅប្រជុំកោះ
Hoang Sa និង Truong Sa។ ចិនបោះបង់ចោលការទាមទារឲ្យខ្សែព្រំដែនអណ្តាត
គោរ៩កំណាត់និងគោរពច្បាប់ អន្តរជាតិស្ដីអំពីសមុទ្រ។ចិនត្រូវគោរពអធិបតេយ្យ
ភាពនិងបូរណភាពដែនដីរបស់វៀតណាមនិងមានការទទួលខុសត្រូវក្នុងការធានា
សន្តិភាព ស្ថិរភាពនៅក្នុង តំបន់។លោក Duong Dinh Tuy តំណាងគណៈចាត់តាំង
បានឲ្យដឹងថា៖
“ក្នុងសារបាតុកម្ម យើងខ្ញុំលើកច្បាស់ថា ដោយប្រពៃណីរបស់ប្រជាជាតិវៀត
ណាមចាប់តាំងពីពេលប្រទេសជាតិចាប់បដិសន្ធិមក ជនវៀតណាមណាក៏ដោយ
បើទោះបីជារស់នៅឯណាលើពិភពលោកក្ដី សុទ្ធតែឆ្ពោះទៅរូបភាពអក្សរ S របស់
 មាតុប្រទេស។វៀតណាមជាប្រជាជាតិមានឯករាជ្យ”។
បាតុកម្មនេះក៏បានទាក់ទាញការយកចិត្តទុកដាក់របស់ជនឆែកដែលមានមនោ
សញ្ចេតនាជាមួយវៀតណាម។លោក Marcel Winter ប្រធានសមាគមឆែក-វៀត
ណាមបានអះអាងថា ឆែកបាននិងកំពុងប្រកៀកស្មាជាមួយមិត្តវៀតណាម ក្នុង
កិច្ចការពារអធិបតេយ្យភាពនៅសមុទ្រខាងកើត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ