ជនវៀតណាមនៅឯបរទេសប្តេជ្ញាការពារអធិបតេយ្យភាពពិសិដ្ឋិនៃមាតុប្រទេស

ជនវៀតណាមនៅឯបរទេសប្តេជ្ញាការពារអធិបតេយ្យភាពពិសិដ្ឋិនៃមាតុប្រទេស - ảnh 1
មីទ្ទីងសម្ដែងការគាំទ្រចំពោះបក្សរដ្ឋនិងរដ្ឋាភិបាលវៀតណាមក្នុងការតស៊ូការពារអធិបតេយ្យភាព
ដែនដីពិសិដ្ឋិនៃមាតិប្រទេសនៅអេហ្ស៊ីប (vietnamplus.vn)

        Vovworld-នាថ្ងៃទី២៤ឧសភា ស្ថានទូត ស្ថាប័នដំណាងរបស់វៀតណាម​នៅ​
អេហ្ស៊ីប សហគមន៍ជនវៀតណាមនៅអេហ្ស៊ីបបានរៀបចំមីទ្ទីងសម្ដែងការ​គាំទ្រ​ចំពោះបក្សរដ្ឋនិងរដ្ឋាភិបាលវៀតណាមក្នុងការតស៊ូការពារអធិបតេយ្យ​ភាព​ដែនដីពិសិដ្ឋិនៃមាតិប្រទេស បរិហារទោសចំពោះអំពើររបស់ចិន​ដាក់​ស្ថានីយ៍
ខួងដោយខុសច្បាប់នៅដំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់វៀតណាម។​ ថ្លែង​មតិនៅ
ពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអេហ្ស៊ីបលោក Dao Thanh Trung បាន
សង្កត់ធ្ងន់ថា៖

        “សកម្មភាពរបស់ចិនបានធ្វើឲ្យស្ថានភាពសន្តិភាពសន្តិសុខស្ថិរភាពនិង​សេរីភាពនាវាចរណ៍អាកាសចរណ៍ត្រូវគំរាមកំហែងដ៏ធ្ងន់ធ្ងរ។​ នាយករដ្ឋមន្ត្រី
Nguyen Tan Dung បានលើកច្បាស់នូវទស្សនៈរបស់វៀតណាម អះអាងការ​ដែល
វៀតណាមត្រៀមជាស្រេចអនុវត្តគ្រប់វិធានការដើម្បីដោះស្រាយបញ្ហា​ស្របតាម
ច្បាប់អន្តរជាតិ សមស្របនឹងអនុសញ្ញាអង្គការសហប្រជាជាតិ្សដីពី​ច្បាប់សមុទ្រ
និងសមស្របនឹងកិច្ចព្រមព្រៀងរវាងអាស៊ាននិងចិន។ ​អធិបតេយ្យ​ភាព​គឺពិសិដ្ឋិ
និងយើងមិនផ្លាស់ប្តូរអធិបតេយ្យភាពទៅជាចំណងមិត្តភាពស្រមើ​ស្រមៃនិង
ចំណុះទៅលើវាទេ។”

        នាថ្ងៃដ៏ដែល សិស្សានុស្សិសនិស្សិតជនវៀតណាមនៅស្វីសនិងមនុស្សជា​ច្រើនបានធ្វើដង្ហែក្បួនតាមបណ្ដោយខ្សែផ្លូវសំខាន់នៅទីក្រុង Zurich (ប្រមូលផ្ដុំ​នៅចំពោះមុខអគ្គស្ថានកុងស៊ុលចិនប្រចាំនៅស្វីស) ដើម្បីប្រឆាំងជំទាស់ការ​ដែលចិនដាក់ស្ថានីយ៍ខួងដោយខុសច្បាប់ Haiyang Shiyou 981 ក្នុងដំបន់​សេដ្ឋកិច្ចផ្ដាច់មុខនិងដំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ