ជនវៀតណាមមួយរូបទទួលបានកិត្តិនាម បណ្ឌិតកិត្តិយសនៃវិទ្យាស្ថានសកលវិទ្យាល័យកំណត់ត្រាពិភពលោក

(VOVWORLD) - នេះគឺជាការទទួលស្គាល់របស់សម្ព័ន្ធមិត្តកំណត់ត្រាពិភពលោក ចំពោះគំនិតផ្តួចផ្តើមនិងការចូលរួមចំណែករបស់វីរៈបុរស Nguyen Van Mau ក្នុងការនាំឧស្សាហកម្ម ផលិត ឥដ្ឋ ក្បឿងនិងដីឥដ្ឋដិត របស់វៀតណាមទៅកាន់ពិភពលោក។
ជនវៀតណាមមួយរូបទទួលបានកិត្តិនាម បណ្ឌិតកិត្តិយសនៃវិទ្យាស្ថានសកលវិទ្យាល័យកំណត់ត្រាពិភពលោក - ảnh 1 ពិធីប្រគល់កិត្តិនាម បណ្ឌិតកិត្តិយសនៃវិទ្យាស្ថានសាកលវិទ្យាល័យកំណត់ត្រាពិភពលោក

វីរៈបុរស Nguyen Quang Mau ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនកុលាភាជន៍វៀតណាម (Gom Dat Viet) ត្រូវបានទទួលកិត្តិនាម បណ្ឌិត កិត្តិយសនៃវិទ្យាស្ថានសាកលវិទ្យាល័យកំណត់ត្រាពិភពលោក (ស្ថិតក្រោមសម្ព័ន្ធភាព កំណត់ត្រាពិភពលោក) ក្នុងកម្មវិធី “ការជួបជុំអ្នកបំបែកកំណត់ត្រាវៀតណាមលើកទី ៤១” ដោយមជ្ឈឹមសមាគម អ្នកកំណត់ត្រាវៀត ណាម និងអង្គការកំណត់ត្រាវៀត ណាម រៀបចំឡើងនាពេលថ្មីៗនេះ នៅទីក្រុងហូជីមិញ។

នេះគឺជាការទទួលស្គាល់របស់សម្ព័ន្ធភាពកំណត់ត្រាពិភពលោក ចំពោះគំនិតផ្តួចផ្តើមនិងការចូលរួមចំណែករបស់វីរៈបុរស Nguyen Van Mau ក្នុងការនាំឧស្សាហកម្ម ផលិត ឥដ្ឋ ក្បឿងនិងដីឥដ្ឋដុតរបស់វៀតណាមទៅកាន់ពិភពលោក។ Gom Dat Viet គឺជាម៉ាកយីហោដីឥដ្ឋដុតដ៏ប្រណិតលេខ ១ របស់វៀតណាម ដែលត្រូវបានបង្កើតនិងដឹកនាំដោយវីរៈបុរស Nguyen Quang Mau។  រហូតមកដល់ពេលនេះផលិតផល របស់ Gom Dat Viet ត្រូវបាននាំចេញទៅកាន់ប្រទេសនិងតំបន់ដែនដីជាង ៥០ នៅជុំវិញពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ