ជនសង្ស័យ២នាក់ក្នុងករណីធ្វើឃាដអតីតឧបនាយករដ្ឋមន្ត្រី Nemtsov ត្រូវជំនុំជំរះពីបទសម្លាប់មនុស្ស

ជនសង្ស័យ២នាក់ក្នុងករណីធ្វើឃាដអតីតឧបនាយករដ្ឋមន្ត្រី Nemtsov ត្រូវជំនុំជំរះពីបទសម្លាប់មនុស្ស - ảnh 1
ជនសង្ស័យ២នាក់ក្នុងករណីធ្វើឃាដអតីតឧបនាយករដ្ឋមន្ត្រី Nemtsov ត្រូវជំនុំជំរះពីបទសម្លាប់មនុស្ស (scoopnest)

        Vovworld-នាថ្ងៃទី៨មិនា ជនសង្ស័យ៥នាក់ដែលទាក់ទិនដល់ករណី​ធ្វើ​ឃាដ
​អតីតឧបនាយករដ្ឋមន្ត្រីរុស្ស៊ីលោក​ Boris Nemtsov ត្រូវជំនុំជំរះទោសនៅ​តុលាការ​
មួយ​​នៅរដ្ឋធានីម៉ូស្គូ។ ចៅក្រម Nataliya Mushnikova បានឲ្យដឹងថា មុខសញ្ញា Zaur
Dadayev និង Anzor Gubashev ត្រូវជំនុំជំរះពីបទសម្លាប់​មនុស្ស។​ មុខសញ្ញា Zaur
Dadayev បានចុះហត្ថលេខាទៅលើសេចក្តីសារភាព​អះអាងនូវមានការទាក់ទិន​ដល់​
ករណីធ្វើឃាដលោក Nemtsov នាយប់ថ្ងៃទី​២៧កុម្ភៈកន្លងទៅ។ ខណៈពេលនោះ
Gubashev បានបដិសេធដែលទាក់ទិន​ដល់ករណីធ្វើឃាដលោក Nemtsov។ មុខ​
សញ្ញា​ទាំងពីរនាក់នពោលខាងលើត្រូវ​ចាប់ឃុំខ្លួននាថ្ងៃទី៧មិនានៅសាធារណៈ
រដ្ឋ Ingushetia។

        ជនសង្ស័យ៣នាក់ទៀតក្នុងករណីធ្វើឃាដលោក Nemtsov រួមមាន Shagid
Gubashev ប្អូនប្រុសរបស់ Anzor Gubashev, Ramsat Bakhayev និង Tamerlan Eskerkhanov
នាបច្ចុប្បន្នមិនទាន់ត្រូវចោទប្រកាន់ជាផ្លូវការឡើយ​ប៉ុន្តែ​បណ្ដាមុខ​សញ្ញានេះបាន
អះអាងថា ខ្លួនគ្មានទោសឡើយ។ ប៉ុន្តែក្រុមតំណាង​ស៊ើបអង្កេតថា តុលាការ​មាន
ភ័ស្តុតាងសឲ្យឃើញការទាក់ទិនរបស់បណ្ដាមុខ​សញ្ញានេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ