ជនស៊ីវិលអាហ្វហ្គានីស្ថានបាត់បង់ជីវិតក្នុងករណីអំពើហឹង្សាកើនឡើងកម្រិតឯតទ្គកម្ម

(VOVWORLD) -គណៈបេសកកម្មនៃអង្គការសហប្រជាជាតិប្រចាំនៅអាហ្វហ្គានីស្ថាន  (UNAMA)  នាថ្ងៃទី ១៥ កក្កដា បានប្រកាសរបាយការណ៍ស្ដីអំពីស្ថានភាពជាក់ស្ដែងរបស់ជនស៊ីវិល ដែលបន្តក្លាយទៅជាជនរងគ្រោះក្នុងករណីអំពើហឹង្សា ដែលកើតឡើងនៅប្រទេសអាស៊ីនារតីនេះ។ 
ជនស៊ីវិលអាហ្វហ្គានីស្ថានបាត់បង់ជីវិតក្នុងករណីអំពើហឹង្សាកើនឡើងកម្រិតឯតទ្គកម្ម - ảnh 1កន្លែងកើតហេតុនៃការបំផ្ទុះគ្រាប់បែកអត្តឃាតនៅអាហ្វហ្គានីស្ថាន។ (រូបថត: NDTV)

តាមនោះ UNAMA បានកត់ស្គាល់តួរលេខឯតគ្គកម្មជនស៊ីវិលប្រមាណ ១៧០០ នាក់ បានបាត់បង់ជីវិត នៅក្នុងជម្លោះនិងការវាយប្រហារភេរវកម្ម នៅ អាហ្វហ្គានីស្ថាននៅក្នុងឆមាសទីមួយនៃឆ្នាំ ២០១៨ ខណៈពេលដែលជនស៊ីវិលចំនួន ៣៤៣០ នាក់ផ្សេងទៀតត្រូវនាក់រងរបួស។

យោងតាមរបាយករាណ៍របស់ UNAMA ការប្រើប្រាស់ឧបករណ៍គ្រឿងច្នែបំផ្ទុះច្នៃ (IEDs) ក្នុងករណីបំផ្ទុះគ្រាប់បែកអត្តឃាតឬរូបភាពវាយប្រហារផ្សេងទៀតគឺជាហេតុផលដែលឆក់យកជីវិតជនស៊ីវិល ជាច្រើនរូប (ស្មើនឹង ៥០%) ។

ជាមួយនឹងរបាយការណ៍ពោលខាងលើ UNAMA បានអំពាវនាវសារជាថ្មីឲ្យភាគីជម្លោះទាក់ទិននានាចាំបាច់ត្រូវខិតខំប្រឹងប្រែងថែមទៀត ដើម្បីការពារជនស៊ីវិល និង ជំរុញ កិច្ចសហប្រតិបត្តិការឆ្ពោះទៅរកការសម្រេចការកិច្ចព្រមព្រៀងសន្តិភាពមួយផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ